ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    កូរ៉េខាងត្បូងចាប់ផ្ដើមរឹតបន្ដឹងការរក្សាគម្លាតនៅក្នុងតំបន់សេអ៊ូល និងតំបន់ផ្សេងៗឱ្យបានកាន់តែច្រើន ទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩ ដែលកំពុងកើនឡើងនាពេលថ្មីៗនេះ

    BY autoadmin November 23, 2020
    កូរ៉េខាងត្បូងចាប់ផ្ដើមរឹតបន្ដឹងការរក្សាគម្លាតនៅក្នុងតំបន់សេអ៊ូល និងតំបន់ផ្សេងៗឱ្យបានកាន់តែច្រើន ទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩ ដែលកំពុងកើនឡើងនាពេលថ្មីៗនេះ

    រដ្ឋាភិបាលកូរ៉េខាងត្បូងនិយាយថា ខ្លួននឹងរឹតបន្ដឹងបទប្បញ្ញត្តិរក្សាគម្លាតនៅក្នុងតំបន់សេអ៊ូល និងកន្លែងផ្សេងទៀតឱ្យកាន់តែច្រើន ដើម្បីកាត់បន្ថយការឆ្លងជំងឺ COVID-19 ។ រដ្ឋាភិបាលបានធ្វើការប្រកាសកាលពីថ្ងៃអាទិត្យ ទី២២ ខែវិច្ឆិកា ឆ្នាំ២០២០ ខណៈដែលប្រទេសនេះបានបញ្ជាក់ថា មានអ្នកឆ្លងថ្មីជាង ៣០០ នាក់ ក្នុងរយៈពេល ៥ ថ្ងៃជាប់ៗគ្នាមកនេះ។

    ចាប់ផ្តើមពីថ្ងៃអង្គារការបរិភោគអាហារនៅតាមភោជនីយដ្ឋាន នឹងត្រូវហាមឃាត់ចាប់ពីម៉ោង ៩យប់។ ចំនួនអ្នកចូលរួមក្នុងការប្រមូលផ្តុំណាមួយ និងព្រឹត្តិការណ៍នានា នឹងត្រូវបានកំណត់ត្រឹម ៩៩នាក់ ។ ការចូលរួមមើលកីឡា នឹងត្រូវបានកំណត់ត្រឹម ១០% នៃសមត្ថភាពកន្លែងអង្គុយទស្សនា។

    រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងសុខុមាលភាព លោកស្រី Park Neung-hoo បានអំពាវនាវឱ្យប្រជាជនចូលរួមសហការការរឹតត្បឹតនេះ ដើម្បីឱ្យនិស្សិតនឹងអាចប្រលងចូលមហាវិទ្យាល័យទូទាំងប្រទេសនៅថ្ងៃទី៣ ខែធ្នូ ក្នុងបរិយាកាសដែលសុវត្ថិភាព។

    ជម្រាបដែរថាកូរ៉េខាងត្បូងបានមើលឃើញពីការឆ្លងជំងឺជាចង្កោមនៅតាមកន្លែងផ្សេងៗក្នុងខែនេះ ទោះបីមានការខិតខំដើម្បីកំណត់អត្តសញ្ញាណអ្នកជំងឺដែលសង្ស័យ និងធ្វើតេស្ត PCR យ៉ាងយកចិត្តទុកដាក់ក៏ដោយ។ ក្រុមអ្នកជំនាញបារម្ភថា ជំងឺនេះអាចរីករាលដាលបន្ដិចម្ដងៗ ព្រោះមនុស្សមានទំនោរនៅបរិវេណខាងក្នុង (indoor) នៅរដូវរងា៕

    អត្ថបទ៖ លីដា
    ប្រភព៖ NHK

    Share This Post: