ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    អង់គ្លេសនឹងចាប់ផ្ដើមដកការបិទទ្វារនៅសប្តាហ៍ក្រោយនេះ ហើយប្ដូរមកជាការរឹតត្បឹតតាមកម្រិត

    BY autoadmin November 24, 2020
    អង់គ្លេសនឹងចាប់ផ្ដើមដកការបិទទ្វារនៅសប្តាហ៍ក្រោយនេះ ហើយប្ដូរមកជាការរឹតត្បឹតតាមកម្រិត

    នាយករដ្ឋមន្រ្តីអង់គ្លេសលោក Boris Johnson និយាយថា ការបិទទ្វារនៅប្រទេសអង់គ្លេស ដែលត្រូវបានរៀបចំឡើងដើម្បីការពារការរីករាលដាលនៃមេរោគឆ្លង នឹងត្រូវបានដកចេញនៅសប្តាហ៍ក្រោយនេះ។ ជម្រាបដែរថារដ្ឋាភិបាលអង់គ្លេសបានដាក់ចេញការបិទទ្វារជាលើកទី២ សម្រាប់ប្រទេសអង់គ្លេសនៅថ្ងៃទី០៥ ខែវិច្ឆិកា ចំពេលមានការលេចចេញជាថ្មីនៃការឆ្លងជំងឺ COVID-19។ ការបិទទ្វារនេះតម្រូវឱ្យអ្នករស់នៅក្នុងអង់គ្លេសស្នាក់នៅក្នុងផ្ទះ និងហាងលក់រាយ លើកលែងតែទំនិញសំខាន់ៗ ត្រូវតែបិទទ្វារ។

    លោក Johnson បានប្រកាសកាលពីថ្ងៃច័ន្ទថា ការបិទទ្វារនៅទូទាំងប្រទេសនឹងត្រូវបញ្ចប់នៅថ្ងៃទី០២ ខែធ្នូ ហើយប្រទេសនេះនឹងប្រើប្រព័ន្ធនៃការរឹតត្បឹតចំនួន ៣ កម្រិត។ កម្រិតខុសគ្នានៃច្បាប់នឹងត្រូវបានដាក់នៅតាមតំបន់នានានៃប្រទេស អាស្រ័យលើចំនួនករណីឆ្លងជំងឺ COVID-19 ។ នៅគ្រប់តំបន់ប្រជាជននឹងត្រូវបានលើកទឹកចិត្តឱ្យធ្វើការពីផ្ទះ ហើយហាងលក់រាយនឹងអាចបើកបានអាស្រ័យលើចំនួនករណីឆ្លង។

    នៅតំបន់ដែលមានជំងឺ COVID-19 ច្រើនបំផុត មនុស្សនឹងត្រូវបានស្នើសុំឱ្យមិនឱ្យចេញទៅក្រៅ លើកលែងតែការធ្វើដំណើរចាំបាច់ ហើយហាងស្រា និងភោជនីយដ្ឋាននឹងត្រូវបានអនុញ្ញាតឱ្យបើកចំពោះការដឹកជញ្ជូន ឬយកទៅក្រៅតែប៉ុណ្ណោះ។ ការរឹតបន្តឹងតាមកម្រិតនឹងនៅតែដដែលរហូតដល់និទាឃរដូវឆ្នាំក្រោយ ខណៈនឹងត្រូវបានពិនិត្យឡើងវិញជាប្រចាំ។ រដ្ឋាភិបាលអង់គ្លេសគ្រោងនឹងប្រកាសតំបន់ណាដែលនឹងដាក់កម្រិតប៉ុនណា ទៅមុខនៅថ្ងៃព្រហស្បតិ៍នេះ។

    លោកនាយករដ្ឋមន្រ្តីបានមានប្រសាសន៍ថា លោកមិនអាចនិយាយបានថា៖ «បុណ្យណូអែលនឹងមានលក្ខណៈធម្មតាទេនៅឆ្នាំនេះ ប៉ុន្តែក្នុងពេលមានទុក្ខលំបាក ពេលវេលាដែលចំណាយជាមួយមនុស្សជាទីស្រលាញ់គឺកាន់តែមានតម្លៃ»៕

    អត្ថបទ៖ លីដា
    ប្រភព៖ NHK

    Share This Post: