ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ភាពតានតឹងកំពុងកើនឡើងនៅទីក្រុងបាងកក ចំពេលដែលក្រុមបាតុករថៃកំពុងត្រៀមធ្វើមហាបាតុកម្មនៅថ្ងៃស្អែកនេះ

    BY autoadmin November 24, 2020
    ភាពតានតឹងកំពុងកើនឡើងនៅទីក្រុងបាងកក ចំពេលដែលក្រុមបាតុករថៃកំពុងត្រៀមធ្វើមហាបាតុកម្មនៅថ្ងៃស្អែកនេះ

    ភាពតានតឹងកំពុងកើនឡើងជុំវិញការតវ៉ានៅប្រទេសថៃ ដោយប៉ូលីសបានបាញ់សម្លាប់មនុស្សចំនួន ៦នាក់ កាលពីសប្តាហ៍មុន និងប្រើឧស្ម័នបង្ហូរទឹកភ្នែក និងកាណុងបាញ់ទឹក នៅតាមដងផ្លូវនៃទីក្រុងបាងកក។ ទីក្រុងបាងកកក៏កំពុងត្រៀមប្រឈមនឹងមហាបាតុកម្មបន្ទាប់នៅថ្ងៃពុធ ទី២៥ ខែវិច្ឆិកា ថ្ងៃស្អែកនេះ ដោយក្រុមបាតុករគ្រោងនឹងប្រមូលផ្តុំគ្នានៅការិយាល័យទ្រព្យសម្បត្តិ (Crown Property Bureau) ដែលជាភ្នាក់ងារគ្រប់គ្រងទ្រព្យសម្បត្តិរបស់រាជានិយមថៃ។

    ភាពតានតឹងកាន់តែកើនឡើង ហើយគិតមកទល់ពេលនេះគឺរយៈពេល ៤ខែ មកហើយ ដែលការប្រឆាំតវ៉ានៅតែមានបន្ដជាហូរហែ។ បាតុកម្មពេលខ្លះមានអ្នកចូលរួមរហូតដល់រាប់ម៉ឺននាក់ មានទាំងអំពើហិង្សា ដូច្នេះស្ថានភាពគឺមិនប្រសើរឡើងនោះទេ ហើយមេដឹកនាំការប្រឆាំងក៏មិនបង្ហាញសញ្ញាថានឹងព្រមសម្របសម្រួលនោះដែរ។ ពាក្យស្លោក និងការជេរប្រមាថ ប្រឆាំងនឹងរបបរាជានិយមក៏កំពុងរីកសាយភាយ ខណៈពេលដែលប៉ូលីសបង្ក្រាបបានបញ្ជាក់កាលពីសប្តាហ៍មុនថា ពួកគេបានត្រៀមចាត់វិធានការយ៉ាងម៉ឺងម៉ាត់ប្រឆាំងនឹងការប្រមូលផ្តុំនេះ។

    បាតុករវ័យក្មេងកំពុងផ្ដោតគោលដៅលើការិយាល័យ Crown Property Bureau ដែលជាការិយាល័យគ្រប់គ្រងសម្បត្តិព្រះរាជា សម្រាប់ការមហាបាតុកម្មនៅថ្ងៃស្អែកនេះ ដែលការផ្ដោតគោលដៅថ្មីនេះគឺបន្ទាប់ពីរយៈពេលមិនប៉ុន្មានថ្ងៃដែលនាយករដ្ឋមន្ត្រីលោក ប្រាយុទ្ធ ចាន់អូចា បានព្រមានពីមាត្រាទី១១២ ដែលទាក់ទងជាមួយនឹងទោសសម្រាប់អ្នកប្រមាថព្រះចេស្ដាព្រះមហាក្សត្រ។ នេះអាចបញ្ជាក់បានយ៉ាងច្បាស់ថា ក្រុមបាតុករមិនមានបំណងនឹងសម្រុះសម្រួលនោះទេ ហើយកំពុងបង្ហាញបំណងបែបណា៕

    អត្ថបទ៖ លីដា
    ប្រភព៖ Channel News Asia

    Share This Post: