ខ្ចីឡានស្ព័រតម្លៃជាង៦០ម៉ឺនដុល្លារគេជិះទើបតែបានប៉ុន្មាននាទី បើកទៅបុកឃឿនខ្ទេចឡានអស់គ្មានសល់ (មានវីដេអូ)
ចិន ៖ ស្ត្រីម្នាក់បានធ្វើឲ្យរថយន្តទំនើបម៉ាក Ferrari 458 មួយគ្រឿងទទួលរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំក្នុងរយៈពេលត្រឹមតែប៉ុន្មានវិនាទី បន្ទាប់ពីបានជួល ដោយសារបើកទៅបុកនឹងរថយន្តមួយគ្រឿងផ្សេងទៀត។ រថយន្តមួយគ្រឿងនេះមានតម្លៃរហូតដល់ទៅជាង៦០ម៊ឺនដុល្លារសហរដ្ឋអាមេរិកឯណោះ ប៉ុន្តែក្នុងពេលត្រឹមមួយពព្រិចភ្នែកក្រោយពេលបើកចេញពីក្រុមហ៊ុនលក់រថយន្តវាត្រូវបានបំផ្លាញខ្ទេចតែម្ដង។

នៅមុនពេលកើតហេតុ ខណៈពេលកំពុងឈប់រងចាំភ្លើងស្ដុប ស្ត្រីដែលជាអ្នកបើកបរបានធ្វើការថតឃ្លីបវីដេអូមួយនៅក្នុងរថយន្តដោយនិយាយរៀបរាប់អំពីអារម្មណ៍រំភើបអស្ចារ្យក្នុងការបើកបររថយន្តទំនើបនេះជាលើកដំបូង។ បន្តិចក្រោយមកកាមេរ៉ាសុវត្ថិភាពតាមបណ្ដោយផ្លូវមួយក្នុងទីក្រុង Wenling ភាគខាងកើតប្រទេសចិន ស្រាប់តែចាប់បាននូវសកម្មភាពបាត់បង់លំនឹងនៃរថយន្តស្ព័រពណ៌ក្រហមនេះរ៉េចង្កូតទៅបុកនឹងរបាំងចែកទ្រូងផ្លូវ ហើយបន្តទៅបុករថយន្តពណ៌សម៉ាក BMW X3 មួយគ្រឿងទៀតដែលកំពុងបើកបរក្នុងទិសដៅបញ្ច្រាសគ្នាថែមទៀត។ ទោះជាយ៉ាងណា ហេតុការណ៍ស្មានមិនដល់នេះមិនបង្កឲ្យនរណាម្នាក់រងរបួសធ្ងន់ធ្ងរឡើយ។ ចុចចូលមើលវីដេអូខាងក្រោម ៖

https://www.youtube.com/watch?v=nBk4BDSOOZA
អត្ថបទ៖ ប៊ី
ប្រភព៖ nextshark