សេដ្ឋកិច្ចអាមេរិកនឹងកើនឡើង១០០ម៉ឺនលានដុល្លារទៀត បើគម្រោងកងទ័ពអវកាសរបស់លោក ដូ ណល់ត្រាំ ទទួលបានជោគជ័យ
បើយោងតាមធនាគារ Morgan Stanley បានធ្វើការព្យាការណ៍ថា ប្រសិនបើលោកប្រធានធិបតីអាមេរិក ដូណល់ ត្រាំ បានរៀបចំកងទ័ពអវកាសរបស់អាមេរិករួចរាល់យ៉ាងជោគជ័យនោះ កំណើនសេដ្ឋកិច្ចអាមេរិកអាចនឹងកើនឡើងប្រមាណជា ១០០ម៉ឺនលានដុល្លារបន្ថែមទៀតតាមរយៈការវិនិយោគ។ ភាពជោគជ័យនៃការបង្កើតកងទ័ពអវកាសនេះនឹងបង្កើតឲ្យមានការពារសន្តិសុខជាតិយ៉ាងរឹងមាំមួយ ដែលវាជាតម្រូវការដ៏ចាំបាច់សម្រាប់ប្រទេសនីមួយៗ។
ដោយសារតែ កងកម្លាំងអវកាសមានសារៈសំខាន់ដូចនេះហើយទើប ជាមានអ្នកវិនិយោគជាច្រើនចាប់អារម្មណ៍ចង់ធ្វើការវិនិយោគលើគម្រោងមួយនេះ។ សូមបញ្ជាក់ថា នៅពេលនេះកងកម្លាំងអវកាសរបស់អាមេរិកត្រូវបានរៀបរួចរាល់នោះ កងកម្លាំងមួយនេះអាចនឹងគ្របដណ្ដប់លើក្រុមហ៊ុនសំខាន់ៗជាច្រើនមួយចំនួនទៀតដូចជា ក្រុមហ៊ុនអ៊ីនធឺណិតដំណើរការដោយប្រព័ន្ធផ្កាយរណប ក្រុមហ៊ុនគ្រាប់រ៉ុកកែត ក្រុមហ៊ុនទេសចរណ៍អវកាស ក្រុមហ៊ុនរុករករ៉ែ និងអាចផ្កាយជាដើម ដែលសរុបទៅមានក្រុមហ៊ុនឯកជនប្រមាណជា១០០ក្រុមហ៊ុននឹងទទួលបានអត្ថប្រយោជន៍ និងត្រូវការកងកម្លាំងអវកាសនេះជាចាំបាញ់៕
អត្ថបទ៖ ភក្តី
ប្រភព៖ businessinsider