ចូលរួមរំលែកទុក្ខផង! វីរបុរសបាល់ទាត់ពិភពលោក Diego Maradona បានទទួលមរណភាព ដោយសារគាំងបេះដូង
អាហ្សង់ទីន៖ អតីតកីឡាករបាល់ទាត់លំដាប់ពិភពលោកគឺលោក Diego Maradona ត្រូវបានសារព័ត៌មាន The Sun រាយការណ៍ថា រូបគាត់បានស្លាប់បាត់ជីវិតហើយដោយសារបញ្ហាគាំងបេះដូង ខណៈរូបគាត់ទើបនឹងមានអាយុ ៦០ ឆ្នាំប៉ុណ្ណោះ។ ប្រភពខាងលើបានបន្តថា មរណភាពរបស់វីរបុរសបាល់ទាត់រូបនេះបានកើតឡើងនៅក្នុងផ្ទះផ្ទាល់ខ្លួនរបស់គាត់តែម្តងគឺនៅជាយក្រុង Buenos Aires ដែលជារដ្ឋធានីនៃប្រទេសអាហ្សង់ទីន។ ភ្លាមៗក្រោយការស្លាប់របស់លោក Diego Maradona ប្រធានាធិបទីអាហ្សង់ទីនគឺលោក Alberto Fernandez បានប្រកាសធ្វើការកាន់ទុក្ខទូទាំងប្រទេសចំនួន ៣ ថ្ងៃ។

គួរបញ្ជាក់ជូនថា លោក Diego Maradona មិនត្រឹមតែជាកីឡាករបាល់ទាត់កំពូលមួយរូបនោះទេ តែរូបគាត់ក៏ជានិមិត្តរូបសំខាន់ម្នាក់នៅក្នុងពិភពបាល់ទាត់ ជាវីរបុរសដ៏អស្ចារ្យម្នាក់ក្នុងប្រវត្តិសាស្រ្តបាល់ទាត់នៃប្រទេសអាហ្សង់ទីន និងជាបុគ្គលគួរឲ្យគោរពម្នាក់សម្រាប់ពលរដ្ឋអាហ្សង់ទីគ្រប់រូបផងដែរ។ សមិទ្ធផលនៅក្នុងពិភពបាល់ទាត់របស់លោក Diego Maradona មានដូចជាឈ្នះពាន់រង្វាន់សំខាន់ៗជាមួយនឹងក្លឹបធំៗជាច្រើនដូចជា Sevilla, Napoli និង Barcelona និងឈ្នះពាន់រង្វាន់អន្តរជាតិធំៗជាច្រើនជាមួយនឹងក្រុមជម្រើសជាតិអាហ្សង់ទីនមានទាំងពាន់រង្វាន់ World Cup កាលពីឆ្នាំ ១៩៨៦ ផងដែរ៕










អត្ថបទ៖ភក្តី
ប្រភព៖ The Sun