ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    យុវជនម្នាក់ត្រូវរន្ទះបាញ់ស្លាប់ភ្លាមៗ ពេលកំពុងលេងហ្គេមបណ្តើរ សាកថ្មបណ្តើរ ខណៈមេឃកំពុងធ្លាក់ភ្លៀងខ្លាំង

    BY autoadmin November 26, 2020
    យុវជនម្នាក់ត្រូវរន្ទះបាញ់ស្លាប់ភ្លាមៗ ពេលកំពុងលេងហ្គេមបណ្តើរ សាកថ្មបណ្តើរ ខណៈមេឃកំពុងធ្លាក់ភ្លៀងខ្លាំង

    ឥណ្ឌូនេស៊ី៖ យុវជនឥណ្ឌូនេស៊ីម្នាក់ត្រូវបានរន្ទះបាញ់ស្លាប់ភ្លាមៗ បន្ទាប់ពីរូបគេព្យាយាមលេងហ្គេមក្នុងទូរស័ព្ទដៃដែលកំពុងដោតបញ្ជូលថ្ម​ខណៈមេឃកំពុងតែមានភ្លៀងធ្លាក់យ៉ាងខ្លាំង។​ បើតាមសារព័ត៌មាន World of Buzz បានឲ្យដឹងថា​ យុវជនរងគ្រោះមានអាយុ ១៦ ឆ្នាំ ជាសិស្សកំពុងសិក្សានៅអនុវិទ្យាល័យមួយកន្លែងក្នុងខេត្ត Jawa Tengah ភាគខាងជើងនៃប្រទេសឥណ្ឌូនេស៊ី។ ប្រភពខាងលើបានបន្តថា នៅក្នុងថ្ងៃកើតហេតុនោះយុវជនរងគ្រោះបានទៅហាងកាហ្វេមួយកន្លែងជាមួយនឹងមិត្តភក្តិដើម្បីញាំកាហ្វេផងនិងលេងហ្គេមទូរស័ព្ទជាគ្នាបណ្ដើរផងនៅម៉ោងប្រហែលជា ៤ ល្ងាច។

    លុះលែងហ្គេមដល់ម៉ោង ៥ និង ៣០ នាទីល្ងាច ទូរស័ព្ទរបស់ជនរងគ្រោះក៏បានអស់ថ្ម ស្របពេលដែលមេឃផ្ដើមធ្លាក់ភ្លៀងយ៉ាងខ្លាំង។ ដោយមិនអាចចេញទៅផ្ទះបាន យុវជនរងគ្រោះក៏សម្រេចបន្តអង្គុយលេងហ្គេមទៀតដោយដោតសាកថ្មទូរស័ព្ទបណ្តើរនិងចុចលេងហ្គេមបណ្ដើរ។ ជាអកុសលនៅពេលដែលមេឃកំពុងធ្លាក់ខ្លាំងនោះក៏មានរន្ទះដ៏ខ្លាំងមួយបានកើតឡើងហើយដោយសារជនរងគ្រោះកំពុងកាន់ទូរស័ព្ទនៅក្នុងដៃនោះ វាក៏បានធ្វើឲ្យរន្ទះបាញ់ចំជនរងគ្រោះយ៉ាងខ្លាំងផងដែរ។ ក្រោយរងនូវរន្ទះបាញ់យុវជនរងគ្រោះត្រូវឆេះខ្លោចពេញខ្លួន និងស្លាប់ភ្លាមនៅនឹងកន្លែងកើតហេតុតែម្តង៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ World of Buzz 

    Share This Post: