អន្តរជាតិ
រុស្ស៊ីបានធ្វើកិច្ចព្រមព្រៀងជាមួយឥណ្ឌា ដើម្បីផលិតវ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ Spuntik V ចំនួន ១០០លានដូស ក្នុងមួយឆ្នាំ
BY autoadmin
November 27, 2020
ប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ីបាននិយាយថា មូលនិធិវិនិយោគផ្ទាល់របស់សហព័ន្ធរុស្ស៊ី (RDIF) និងក្រុមហ៊ុនផលិតឱសថឥណ្ឌា Hetero បានព្រមព្រៀងគ្នាផលិតវ៉ាក់សាំងប្រឆាំងជំងឺ COVID-19 ឈ្មោះថា «Sputnik V» ដែលបង្កើតដោយរុស្ស៊ីចំនួនជាង ១០០ លានដូល្លា ក្នុងមួយឆ្នាំលើទឹកដីឥណ្ឌា។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ RDIF ដែលបានផ្តល់មូលនិធិដល់ការអភិវឌ្ឍវ៉ាក់សាំងរុស្ស៊ីបាននិយាយថា ផលិតកម្មគ្រោងនឹងចាប់ផ្តើមនៅដើមឆ្នាំក្រោយ។

លោក Kirill Dmitriev ប្រធាន RDIF បាននិយាយថា កិច្ចព្រមព្រៀងនេះនឹងផ្តល់ឱ្យប្រជាជននៃប្រទេសឥណ្ឌានូវដំណោះស្រាយប្រកបដោយប្រសិទ្ធភាពនៅក្នុងរយៈពេលដ៏លំបាក នៃការប្រឈមនឹងរោគរាតត្បាតដ៏អាក្រក់ ដែលបានយាយីដល់ពល់រដ្ឋនៅទូទាំងពិភពលោកមិនថាជាឥណ្ឌា។ លោកបានបន្ថែមថា Sputnik V គួរតែក្លាយជាផ្នែកមួយនៃផលប័ត្រវ៉ាក់សាំងថ្នាក់ជាតិរបស់ប្រទេសនីមួយៗ៕

អត្ថបទ៖ លីដា
ប្រភព៖ RT