ខ្មែរណូត

ស្វែងរក

  • កីឡា

    តើអាល្លឺម៉ង់ ម៊ិចស៊ីកូ ឬស៊ុយអែតនឹងត្រូវឡើងទៅវគ្គ ១៦ក្រុមចុងក្រោយបើមាន ៦ពិន្ទុស្មើគ្នា?

    BY Khmernote Media June 26, 2018
    តើអាល្លឺម៉ង់ ម៊ិចស៊ីកូ ឬស៊ុយអែតនឹងត្រូវឡើងទៅវគ្គ ១៦ក្រុមចុងក្រោយបើមាន ៦ពិន្ទុស្មើគ្នា?

    ការប្រកួតជុំទី 2 នៃការប្រកួតក្នុងពូលក្នុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោក World Cup កំពុងតែដំណើរការនឹងស្វែងរកប្រទេសនីមួយៗដែលត្រូវឈានទៅវគ្គជម្រុះ ១៦ក្រុមមុនការប្រកួតជុំចុងក្រោយ។ ប្រសិនបើក្រុមពីររឺច្រើនមានកម្រិតពិន្ទុស្មើគ្នាតើគេនឹងប្រើប្រព័ន្ធឬវិធីអ្វីដើម្បីស្វែងរកក្រុមដែលត្រូវឡើងទៅវគ្គបន្ត។
    យើងលើកយកពូល F មកនិយាយព្រោះវាជាពូលដែលប្រទាក់ប្រទាញពិន្ទុគ្នានឹងមានសំនួរចោទសួរជាច្រើន។

    លក្ខខណ្ឌមានដូចជា៖

    •  ប្រសិនបើស៊ុយអែតនិងអាល្លឺម៉ង់ឈ្នះក្នុងការប្រកួតទី៣ ពួកគេនឹងបញ្ចប់ក្នុងកម្រិតពិន្ទុចំនួន ៦ស្មើជាមួយម៉ិកស៊ិកហើយគេនឹងគិតលើគ្រាប់បាល់ផលសងរវាងក្រុមទាំង៣។
    •  ប្រសិនបើប្រទេសស៊ុយអែតនិងអាល្លឺម៉ង់ឈ្នះពីរគ្រាប់ឬច្រើន ស៊ុយអែតនិងអាល្លឺម៉ង់នឹងឡើងទៅវគ្នបន្ត (ម៉ិកស៊ិកធ្លាក់)។
    •  ប្រសិនបើប្រទេសស៊ុយអែតផ្តួលក្រុមម៉ិកស៊ីកូរ និងអាល្លឺម៉ង់ទទួលបរាជ័យ ក្រុមស៊ុយអែតនឹងឈរនៅលើកំពូលតារាង។
    •  ប្រសិនបើប្រទេសអាល្លឺម៉ង់និងស៊ុយអែតប្រកួតស្មើ ក្រុមដែលមានគ្រាប់បាល់ផលសងច្រើនជាងនេះនឹងឈរនៅចំណាត់ថ្នាក់លេខពីរ។
    •  កូរ៉េខាងត្បូងត្រូវតែយកឈ្នះអាឡឺម៉ង់ហើយស៊ុយអែតនឹងចាញ់ម៉ិកស៊ិកដើម្បីមានឱកាសឡើងទៅវគ្គបន្ត។
    •  ប្រសិនបើប្រទេសស៊ុយអ៊ែតហើយប្រទេសអាឡឺម៉ង់មានគ្រាប់ផលសងតែ ១គ្រាប់ ប៉ុន្តែនៅក្នុងការប្រកួតចុងក្រោយរបស់ក្រុមទាំងពីរមានការស៊ុតបញ្ចូលទីគ្នាលើសពី៣គ្រាប់ឡើងទៅ អាល្លឺម៉ង់និងប្រទេសស៊ុយអ៊ែតនិងឡើងទៅវគ្គបន្តហើយម៉ិកស៊ិកធ្លាក់ចេញ។
    • ប្រសិនបើកូរ៉េខាងត្បូងយកឈ្នះអាល្លឺម៉ង់ 1-0 និងស៊ុយអែតចាញ់ម៉ិកស៊ិក 1-0 គេនឹងជ្រើសយកប្រព័ន្ធ Head-to-head មកប្រើរវាងអាល្លឺម៉ង់ ស៊ុយអែត និងកូរ៉េខាងត្បូងព្រោះក្រុមទាំងបីមានពិន្ទុស្មើគ្នា។
    ប្រព័ន្ធ Head-to-head៖
     
    1. ពិន្ទុរវាងក្រុមទាំងពីរឬបី
    2. គ្រាប់បាល់ផលសង
    3. គ្រាប់បាល់ស៊ុតបញ្ចូលទី
    4. គ្រាប់បាល់ផលសងរវាងក្រុមទាំងពីរឬបី
    5. គ្រាប់បាល់ស៊ុតបញ្ចូលទីរវាងក្រុមទាំងពីរឬបី
    6. ពិន្ទុ Fair Play 
    7. ការចាប់ឆ្នោត
     
    ប្រព័ន្ធពិន្ទុ Fair Play៖
     
    កាតលឿង: -1 ពិន្ទុ
    កាតក្រហមសម្រាប់ការពិន័យចំនួនពីរដង: -3 ពិន្ទុ
    កាតក្រហមដោយផ្ទាល់: -4 ពិន្ទុ
    កាតលឿងនិងកាតក្រហមដោយផ្ទាល់: -5 ពិន្ទុ
    យើងបានរកឃើញក្រុមដែលមានកៅអីទៅលេងវគ្គ១៦ក្រុមចុងក្រោយហើយមានដូចជា៖
    • ប្រទេសរុស្ស៊ី
    • ប្រទេសអ៊ុយរូហ្គាយ
    • ប្រទេសបារាំង
    • ប្រទេសក្រូអាត
    • ប្រទេសបែលហ្ស៊ិក
    • ប្រទេសអេស៉្បាញ
    • ប្រទេសព័រទុយហ្គាល់
    • និងប្រទេសអង់គ្លេស

    ក្រុមដែលត្រលប់ទៅផ្ទះនោះមានដូចជា៖

    • ប្រទេសអេហ្ស៊ីប
    • ប្រទេសម៉ារ៉ុក
    • ប្រទេសអ៊ីរ៉ង់
    • ប្រទេសអារ៉ាប៊ីសាអូឌីត
    • ប្រទេសកូស្តារីកា
    • ប្រទេសទុយនីស៊ី
    • ប្រទេសប៉ាណាម៉ា
    • និងប្រទេសប៉ូឡូញ
    អត្ថបទ៖ ប៊ុនហួរ
    Share This Post:
    MPO4D jitutoto mpo4d Mpoplay