ខ្យល់កន្ត្រាក់ និងភ្លៀងធ្លាក់ម្សិលមិញ បណ្តាលឲ្យបាក់បង្គោលភ្លើង និងរលំដើមឈើអស់ជាច្រើន
ភ្នំពេញ៖នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៨ វេលាម៉ោង១៧និង១០នាទី ដល់វេលាម៉ោង១៩និង១៥នាទី
មានករណីភ្លៀងធ្លាក់ និងខ្យល់កន្ត្រាក់ បណ្តាលឲ្យបាក់ដើមបង្គោលភ្លើងនិងរលំដើមឈើនៅក្នុងខណ្ឌដូនពេញ។
១-រលំដើមក្ងោកមួយដើមតូច នៅត្រង់ចំណុចផ្លូវលេខ ២១៥ កែងមហាវិថីព្រះនរោត្តម និងទ្រេតដើមអំពិលមួយដើមធំ ខាងមុខផ្ទះលេខ ១២អឺ០ ផ្លូវ
លេខ១៨៤ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ (មិនបណ្តាលអោយគ្រោះថ្នាក់ ឬខូចខាតអ្វីទេ)។
២-រលំបាក់ដើមត្របែកព្រៃ មួយដើម នៅត្រង់ចំណុចទល់មុខក្រសួងព័ត៌មាន មហាវិថីព្រះមុន្នីវង្ស សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ (បណ្តាលអោយសង្កត់លើ ម៉ូតូកង់បី ចំនួនមួយគ្រឿង មិនបណ្តាល
អោយគ្រោះថ្នាក់អ្វីទេ)។
៣-រលំបង្គោលភ្លើងមួយដើម នៅត្រង់ចំណុចផ្លូវលេខ២១៤ កែងផ្លូវលេខ៥១ ភូមិ៣ (បណ្តាលអោយ សង្កត់លើរថយន្ត ចំនួន ០២គ្រឿង និង ០៥គ្រឿងទៀត ត្រូវបានខ្សែកាបធ្លាក់សង្កត់លើ ក្បាលរថយន្ត) និងរលំ ដើមឈើ មួយដើម នៅចំណុច ផ្លូវលេខ២១៤ កែង ផ្លូវលេខ២២២ ភូមិ៣ សង្កាត់បឹងរាំង ខណ្ឌដូនពេញ (មិនបណ្តាល អោយគ្រោះថ្នាក់ ឬខូចខាតអ្វីទេ)។
៤-រលំដើមរំកាញ់ មួយដើមធំ នៅចំណុចផ្លូវលេខ ១១៨ កែងផ្លូវលេខ៦១ ភូមិ៥ សង្កាត់ផ្សារថ្មីទី១ ខណ្ឌដូនពេញ (មិនបណ្តាល អោយគ្រោះថ្នាក់ ឬខូចខាតអ្វីទេ) ។
៥-រលំដើមឈើ មួយដើមធំ នៅត្រង់ចំណុច ខាងមុខផ្សារទំនើបផេនសល ផ្លូវអាចារ្យស្វា ភូមិ២ និង ក្ងោក មួយដើមតូច នៅលើសួនច្បារ ក្បែររូបសំណាកសម្តេចតា វិថីសុរាម្រិត សង្កាត់ចតុមុខ ខណ្ឌដូនពេញ (មិនបណ្តាល អោយគ្រោះថ្នាក់ ឬខូចខាតអ្វីទេ)។
ដោយឡែននៅខណ្ឌមករា ក៏មានករណីរលំដើមឈើចំនួនពីរដើមផងដែររួមមានៈ
១.មុខផ្ទះ លេខ១០៤+១០៦ ផ្លូវលេខ១២៨ ភូមិ៣ សង្កាត់មនោរម្យ
២.ដីឡូត៍ អតីតការិយាល័យនគរបាលចរាចរណ៍ក្រុង ផ្លូវ៩៣ ភូមិ១ សង្កាត់មនោរម្យ។
ករណីរលំដើមឈើនេះមិនបណ្ដាលឲ្យមានគ្រោះថ្នាក់ឬខូចខាតសម្ភារៈអ្វីឡើយ។ បច្ចុប្បនកម្លាំងនគរបាល សហការ ជាមួយជីវពលសាលាខណ្ឌបានកាប់សម្អាតរួចបានមួយគោលដៅខាងមុខផ្ទះលេខ១០៤+១០៦នៅមួយគោលដៅអតីតការិយាល័យនគរបាលចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ ៕




