ថៃអាចនឹងពន្យាពេលការបោះឆ្នោតរហូតដល់ខែឧសភា ឆ្នាំក្រោយ
ថៃ៖ បើយោងតាមការគ្រោងទុកថៃនឹងត្រូវរៀបចំការបោះឆ្នោតជាតិមួយនៅថ្ងៃទី២៤ ខែ កុម្ភៈ ឆ្នាំ ២០១៩ ខាងមុននេះហើយ តែយ៉ាងណាក្តីឧបនាយករដ្ឋមន្រ្តីថៃលោក Wissanu Krea-ngam បានធ្វើការបញ្ជាក់កាលពីម្សិលមិញថា ការបោះឆ្នោតជាតិនេះអាចនឹងពន្យាពេលដល់ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៩ វិញ។ ក្នុងសនិ្នសិទ្ធការសែតកាលពីម្សិលមិញនេះ លោកឧបនាយករដ្ឋមន្រ្តីថៃបានប្រាប់ឲ្យដឹងថា មូលហេតុដែលនាំឲ្យមានការពន្យាពេលនេះ ដោយតែរដ្ឋាភិបាលត្រូវការពេលវេលា ដើម្បីរៀបការងាររដ្ឋបាលមួយចំនួនសម្រាប់ការបោះឆ្នោតនេះ។
សូមរម្លឹកឡើងវិញថា របបយោធាថៃបានធ្វើការដឹកនាំប្រទេសថៃចាប់តាំងពីឆ្នាំ ២០១៤ មកម្លះ បន្ទាប់ពីយោធាថៃបានធ្វើរដ្ឋប្រហារទម្លាក់រដ្ឋាភិបាល ដែលដឹកនាំដោយលោកស្រី Yingluck Shinawatra រួចមក។ ប្រជាពលរដ្ឋថៃជាច្រើន ជាពិសេសក្រុមអ្នកគាំទ្រលោកស្រី Yingluck Shinawatra តែម្តងបានទទឹងរង់ចាំការបោះឆ្នោតជាតិនេះជាខ្លាំង ព្រោះពួកគាត់ចង់ផ្លាស់ប្តូរអ្នកដឹកនាំដែលពួកគាត់ស្រលាញ់៕
អត្ថបទ៖ ភក្តី
ប្រភព៖ channelnewsasia