ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    រដ្ឋ Wisconsin បានបញ្ចប់ការរាប់សន្លឹកឆ្នោតដោយដៃឡើងវិញ ហើយលទ្ធផលនៅតែលោក ចូ បៃដិន ជាអ្នកឈ្នះ

    BY autoadmin November 30, 2020
    រដ្ឋ Wisconsin បានបញ្ចប់ការរាប់សន្លឹកឆ្នោតដោយដៃឡើងវិញ ហើយលទ្ធផលនៅតែលោក ចូ បៃដិន ជាអ្នកឈ្នះ

    ការរាប់សន្លឹកឆ្នោតនៃការបោះឆ្នោតជ្រើសរើសប្រធានាធិបតីនៅក្នុងខោនធីធំៗចំនួន ២ របស់រដ្ឋ Wisconsin ត្រូវបានបញ្ចប់កាលពីថ្ងៃអាទិត្យ ដោយលទ្ធផលបានបញ្ជាក់ថា ប្រធានាធិបតីជាប់ឆ្នោតមកពីបក្សប្រជាធិបតេយ្យគឺលោក ចូ បៃដិន បានផ្តួលប្រធានាធិបតីលោក ដូណាល់ ត្រាំ ជាមួយនឹងសំឡេងគាំទ្រច្រើនជាង ២ ម៉ឺនសំឡេង។ Dane County បានបញ្ចប់ការធ្វើកំណត់ហេតុរបស់ខ្លួនកាលពីថ្ងៃអាទិត្យនេះ ពោលគឺមិនប៉ុន្មានថ្ងៃបន្ទាប់ពី Milwaukee County បានបញ្ចប់ការរាប់សន្លឹកឆ្នោតដោយដៃរបស់ខ្លួន។ ការរាប់សន្លឹកឆ្នោតទាំង ២ សារជាថ្មីនេះមានការប្រែប្រួលបន្ដិចបន្ដួច ប៉ុន្តែលទ្ធផលគឺនៅតែលោក ចូ បៃដិន ជាអ្នកឈ្នះដដែល។

    យោងតាមការបង្គាប់របស់រដ្ឋ ក្រុមឃោសនារបស់លោក ត្រាំ បានចំណាយថវិកាចំនួន ៣ លានដុល្លារ សម្រាប់ការរាប់ឡើងវិញនេះ។ មេធាវីនៃក្រុមយុទ្ធនាការឃោសនា Jenna Ellis បាននិយាយថា ការរាប់ឡើងវិញនេះ «បានបង្ហាញពីបញ្ហាធ្ងន់ធ្ងរ ជុំវិញសន្លឹកឆ្នោតស្របច្បាប់ដែលត្រូវបានបោះចោល» ដោយមិនបានបញ្ជាក់ ឬផ្តល់ភស្តុតាង។ ចំណែកក្រុមយុទ្ធនាការរបស់លោក ចូ បៃដិន បានឆ្លើយតបថា ការដកស្រង់សម្តីនេះធ្វើឡើងដើម្បីបញ្ជាក់សាជាថ្មីថា គាត់បានឈ្នះឆ្នោតក្នុងរដ្ឋ Wisconsin ច្រើនជាង ២ ម៉ឺនសំឡេង ហើយបានសរសើរបុគ្គលិកបោះឆ្នោតនៅរដ្ឋ Wisconsin ចំពោះការខិតខំរបស់ពួកគេ៕

    អត្ថបទ៖ លីដា
    ប្រភព៖ CGTN

    Share This Post: