ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ប្រទេសថៃព្រមានពលរដ្ឋខ្លួនមិនឱ្យទិញមឹកប្រភេទនេះមកបរិភោគជាដាច់ខាត ព្រោះវាមានពិសសាហាវ ហើយអាចធន់នឹងកម្ដៅ ២០០ អង្សាសេ

    BY autoadmin November 30, 2020
    ប្រទេសថៃព្រមានពលរដ្ឋខ្លួនមិនឱ្យទិញមឹកប្រភេទនេះមកបរិភោគជាដាច់ខាត ព្រោះវាមានពិសសាហាវ ហើយអាចធន់នឹងកម្ដៅ ២០០ អង្សាសេ

    នាយកដ្ឋានដែនសមុទ្រនិងធនធានរបស់ថៃ (DMCR) បានព្រមានដល់ប្រជាជនមិនឱ្យបរិភោគមឹករង្វង់ខៀវ ឬហៅថា Blue-ring ដែលគេយកមកអាំងលក់នោះទេ ព្រោះថាពិសរបស់វាគឺសាហាវណាស់។ មឹករង្វង់ខៀវនេះត្រូវបានគេប្រទះឃើញលក់នៅផ្សារមួយ ក្នុងខេត្ត Pathum Thani ហើយទំព័រហ្វេសប៊ុកផ្លូវការរបស់ DMCR បានសរសេរថា វិទ្យាស្ថានស្រាវជ្រាវ និង នាយកដ្ឋានដែនសមុទ្រនិងធនធាន បានទទួលរបាយការណ៍នេះពីពលរដ្ឋម្នាក់ឈ្មោះថា Jantra Phumphuang ដែលបានឃើញមឹកប្រភេទនេះត្រូវបានដាក់លក់នៅទីផ្សារ។

    ទំព័រហ្វេសប៊ុករបស់នាយកដ្ឋានក៏បានបង្ហោះរូបភាពនៃមឹកអាំងជាចង្កាក់ៗ ដែលមានលាយឡំនឹងមឹករង្វង់ខៀវ ដើម្បីដាស់តឿនអ្នកបរិភោគឱ្យពិនិត្យមើលអាហាររបស់ពួកគេឱ្យបានត្រឹមត្រូវ ថាតើមឹកអាំងដែលពួកគេទិញទៅបរិភោគទាំងនោះ ជាមឹកដែលមានស្នាមអុចៗខៀវ និងមានពិសសាហាវ ឬអត់។ ពិសមឹកដែលមានរាងដូចក្នុងរូបនេះគឺសាហាវណាស់ ដែលអាចធ្វើឱ្យមានហានិភ័យដល់ជីវិត ហើយពិសរបស់វាអាចទ្រាំទ្រនឹងកម្ដៅជាង ២០០ អង្សាសេ ដូច្នេះ DMCR បានបន្ថែមថា ដំណើរការនៃការចម្អិនអាហារនឹងមិនអាចកម្ចាត់ជាតិពិសវាបានទេ៕

    អត្ថបទ៖ លីដា
    ប្រភព៖ The Nation Thailand

    Share This Post: