ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ប្រដាប់ប្រដាក្មេងលេងរាប់រយត្រូវបានគេដាក់នៅទីលាន Bolivar Square នៅប្រទេសកូឡុំប៊ី ដើម្បីធ្វើការប្រឆាំងអំពើហិង្សាលើកុមារ និងទាមទារឱ្យមានការយកចិត្តទុកដាក់បន្ថែមទៀត

    BY autoadmin December 2, 2020
    ប្រដាប់ប្រដាក្មេងលេងរាប់រយត្រូវបានគេដាក់នៅទីលាន Bolivar Square នៅប្រទេសកូឡុំប៊ី ដើម្បីធ្វើការប្រឆាំងអំពើហិង្សាលើកុមារ និងទាមទារឱ្យមានការយកចិត្តទុកដាក់បន្ថែមទៀត

    តុក្កតារូបសត្វ កូនក្រមុំជ័រ និងប្រដាប់ក្មេងលេងរាប់រយ ត្រូវបានគេដាក់នៅទីលាន Bolivar Square របស់ទីក្រុង Bogota កាលពីថ្ងៃច័ន្ទ ដើម្បីតវ៉ាប្រឆាំងនឹងអំពើហិង្សាលើកុមារ និងទាមទារថវិកាបន្ថែម សម្រាប់អង្គការដែលជួយកុមារដែលធំឡើងដោយគ្មានឪពុកម្តាយ។ ការតវ៉ានេះធ្វើឡើងដោយ SOS Children’s Villages សាខាប្រទេសកូឡុំប៊ី ដែលជាអង្គការផ្តោតលើការជួយដល់កុមារដែលគ្មានការមើលថែពីឪពុកម្តាយ និងបានបង្កើតមណ្ឌលកុមារកំព្រានៅក្នុងប្រទេសជាង ១០០ ។

    លោកស្រី Angela Rosales នាយក SOS Children’s villages នៅកូឡុំប៊ីបាននិយាយថា ប្រដាប់ប្រដាក្មេងលេងត្រូវបានគេដាក់នៅលើទីលានដើម្បី «តំណាងឱ្យសំឡេង» របស់កុមារដែលត្រូវការជំនួយ។ លោកស្រី Rosales បាននិយាយថា កុមារជាង ៣០,០០០នាក់ នៅក្នុងប្រទេសកូឡុំប៊ីបច្ចុប្បន្នកំពុងធំឡើងនៅក្នុងផ្ទះចិញ្ចឹម ឬនៅមណ្ឌលកុមារកំព្រា ដោយសារតែពួកគេបានបាត់បង់ឪពុកម្តាយ ឬត្រូវបានបែកចេញពីគ្រួសារដោយសារអំពើហិង្សាក្នុងគ្រួសារ។

    លោកស្រីក៏បានអំពាវនាវឱ្យរដ្ឋាភិបាលកូឡុំប៊ីបង្កើនការចំណាយលើកម្មវិធី ដែលអាចជួយកុមារដែលប្រឈមនឹងអំពើហិង្សាក្នុងគ្រួសារ និងធ្វើកំណែទម្រង់ប្រព័ន្ធយុត្តិធម៌ ដែលនឹងនាំឱ្យមានការផ្តន្ទាទោសបន្ថែមទៀត ប្រឆាំងនឹងអ្នករំលោភបំពានកុមារ។ យោងទៅតាមអង្គការមានតែ ៣% នៃករណីរំលោភបំពានលើកុមារនៅក្នុងប្រទេសកូឡុំប៊ី ត្រូវបានបញ្ចប់ដោយការផ្តន្ទាទោស។ លោកស្រី Rosales បាននិយាយថា ប្រទេសកូឡុំប៊ីចំណាយច្រើនជាងជាមធ្យមសម្រាប់អ្នកទោស ជាជាងកុមារម្នាក់ៗដែលកំពុងស្ថិតក្រោមការយកចិត្តទុកដាក់របស់រដ្ឋ៕

    អត្ថបទ៖ លីដា
    ប្រភព៖ Republic World

    Share This Post: