ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    លោក ចូ បៃដិន បាននិយាយថា លោកនឹងនៅតែរក្សាការដាក់ពន្ធរបស់រដ្ឋបាលលោក ដូណាល់ ត្រាំ ទៅលើទំនិញចិនឱ្យនៅដដែល

    BY autoadmin December 3, 2020
    លោក ចូ បៃដិន បាននិយាយថា លោកនឹងនៅតែរក្សាការដាក់ពន្ធរបស់រដ្ឋបាលលោក ដូណាល់ ត្រាំ ទៅលើទំនិញចិនឱ្យនៅដដែល

    ប្រធានាធិបតីជាប់ឆ្នោតអាមេរិកលោក ចូ បៃដិន បានបញ្ជាក់ថា សម្រាប់ពេលនេះលោកនឹងរក្សាការដាក់ពន្ធរបស់រដ្ឋបាលលោក ដូណាល់ ត្រាំ ដែលបានដាក់លើទំនិញនាំចូលរបស់ចិនឱ្យនៅដដែល។ លោក ចូ បៃដិន បានប្រាប់កាសែតញូវយ៉កថែមស៍ថា លោកនឹងមិនចាត់វិធានការបន្ទាន់ណាមួយឡើយចំពោះបញ្ហានេះ។ រំលឹកដែរថាប្រធានាធិបតីលោក ដូណាល់ ត្រាំ បានដាក់ពន្ធលើទំនិញរហូតដល់ ២៥% លើផលិតផលពីប្រទេសចិន។ ក្នុងនោះប្រទេសចិនក៏មានកិច្ចព្រមព្រៀងក្នុងការទិញផលិតផលកសិកម្មដ៏ច្រើនរបស់អាមេរិកផងដែរ។

    លោក ចូ បៃដិន បាននិយាយថា លោកនឹងបន្តគោលនយោបាយពាណិជ្ជកម្ម ដែលពិតជាមានការរីកចម្រើន ទៅលើការរំលោភបំពានណាមួយរបស់ប្រទេសចិន។ លោកក៏បានលើកឡើងពីការលួចកម្មសិទ្ធិបញ្ញា និងការឧបត្ថម្ភធនខុសច្បាប់ដល់សាជីវកម្ម ពីសំណាក់ប្រទេសចិនផងដែរ។ ប្រធានាធិបតីជាប់ឆ្នោតបាននិយាយថា «យុទ្ធសាស្ត្រចិនល្អបំផុត» គឺធ្វើឱ្យសម្ព័ន្ធមិត្តអាមេរិកទាំងអស់ «នៅលើទំព័រតែមួយ» ។ លោកបាននិយាយថា ការកសាងសម្ព័ន្ធភាពបែបនេះនឹងក្លាយជាអាទិភាព នៅក្នុងសប្តាហ៍ដំបូងនៃការកាន់តំណែងផ្លូវការរបស់លោកឆាប់ៗ៕

    អត្ថបទ៖ លីដា
    ប្រភព៖ NHK

    Share This Post: