ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    នាយក​ប្រតិបត្តិក្រុមហ៊ុន Moderna រំពឹងថាវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ របស់ខ្លួន អាចទទួលបានការអនុញ្ញាជាផ្លូវការឆាប់ៗ

    BY autoadmin December 3, 2020
    នាយក​ប្រតិបត្តិក្រុមហ៊ុន Moderna រំពឹងថាវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ របស់ខ្លួន អាចទទួលបានការអនុញ្ញាជាផ្លូវការឆាប់ៗ

    លោក Stéphane Bancel នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Moderna កាលពីថ្ងៃពុធ ទី០២ ខែធ្នូ ឆ្នាំ២០២០ បាននិយាយថា វ៉ាក់សាំងប្រឆាំងជំងឺ COVID-19 របស់ក្រុមហ៊ុនខ្លួន អាចនឹងត្រូវបានអនុម័តឱ្យប្រើប្រាស់ជាបន្ទាន់ ក្នុងរយៈពេល ២៤ ទៅ ៧២ ម៉ោង បន្ទាប់ពីមានការប្រជុំគណៈកម្មាធិការប្រឹក្សារបស់និយ័តករសុខភាពអាមេរិកនាពេលខាងមុខនេះ។ គួរឱ្យដឹងដែរថា រដ្ឋបាលចំណីអាហារនិងឪសថ (FDA) គ្រោងនឹងបើកការប្រជុំនៅថ្ងៃទី១៧ ខែធ្នូ ដើម្បីពិភាក្សាលើសំណើរបស់ក្រុមហ៊ុន សម្រាប់ការអនុញ្ញាតឱ្យប្រើប្រាស់ជាបន្ទាន់ចំពោះវ៉ាក់សាំងរបស់ខ្លួន។

    ថ្លែងនៅឯសន្និសីទស្តីពីការថែរក្សាសុខភាព Piper Sandler លោក Bancel បាននិយាយថា បច្ចុប្បន្ន Moderna មានវ៉ាក់សាំងរាប់លានដូស ដែលអាចត្រូវបញ្ចេញឱ្យប្រើភ្លាមៗតាមការស្នើសុំ។ ក្រុមហ៊ុន Moderna ដែលជាអ្នកឈានមុខគេមួយ ក្នុងការប្រជែងគ្នាបង្កើតវ៉ាក់សាំងប្រឆាំងជំងឺ COVID-19 បានដាក់ពាក្យសុំការអនុញ្ញាតជាបន្ទាន់ទាំងនៅសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប បន្ទាប់ពីលទ្ធផលពេញលេញពីការសិក្សានៅដំណាក់កាលចុងក្រោយបានបង្ហាញថា វ៉ាក់សាំងរបស់វាមានប្រសិទ្ធភាព ៩៤.១% ហើយគ្មានការព្រួយបារម្ភអំពីសុវត្ថិភាពធ្ងន់ធ្ងរអ្វីទេ៕

    អត្ថបទ៖ លីដា
    ប្រភព៖ Channel News Asia

    Share This Post: