ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ប្រធានាធិបតីជាប់ឆ្នោតលោក ចូ បៃដិន បាននិយាយថា ពលរដ្ឋអាមេរិកគ្រប់រូបនឹងមិនត្រូវបានបង្ខំឱ្យចាក់វ៉ាក់សាំងប្រឆាំងនឹងជំងឺកូវី១៩ នោះឡើយ

    BY autoadmin December 5, 2020
    ប្រធានាធិបតីជាប់ឆ្នោតលោក ចូ បៃដិន បាននិយាយថា ពលរដ្ឋអាមេរិកគ្រប់រូបនឹងមិនត្រូវបានបង្ខំឱ្យចាក់វ៉ាក់សាំងប្រឆាំងនឹងជំងឺកូវី១៩ នោះឡើយ

    ប្រធានាធិបតីជាប់ឆ្នោតលោក ចូ បៃដិន បានមានប្រសាសន៍ថា ប្រជាជនអាមេរិកគ្រប់រូបនឹងមិនត្រូវបានបង្ខំឱ្យចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 នៅពេលដែលវ៉ាក់សាំងនេះ មានឱ្យប្រើប្រាស់ជាផ្លូវការនៅសហរដ្ឋអាមេរិកនោះទេ។ ការបញ្ជាក់នេះបានកើតឡើងនៅពេលដែលមជ្ឈមណ្ឌលត្រួតពិនិត្យនិងបង្ការជំងឺ បានជម្រុញឱ្យមានការពាក់ម៉ាស់គ្រប់ពេលចេញក្រៅ លើកលែងតែនៅពេលដែលពួកគេនៅក្នុងផ្ទះខ្លួនឯង។ CDC បាននិយាយថា សហរដ្ឋអាមេរិកបានចូលក្នុងដំណាក់កាលនៃការ «ចម្លងកម្រិតខ្ពស់» នៃការរាតត្បាតជំងឺ។

    ថ្លែងនៅក្នុងទីក្រុង Wilmington រដ្ឋ Delaware ប្រធានាធិបតីជាប់ឆ្នោតអាមេរិករូបនេះបាននិយាយថា វាមិនចាំបាច់ក្នុងការធ្វើឱ្យការចាក់វ៉ាក់សាំងជាច្បាប់នោះទេ។ លោកបានមានប្រសាសន៍ថា៖«ខ្ញុំនឹងធ្វើអ្វីគ្រប់យ៉ាងដែលខ្ញុំអាចក្នុងនាមជាប្រធានាធិបតី ដើម្បីលើកទឹកចិត្តប្រជាជនឱ្យធ្វើអ្វីដែលត្រឹមត្រូវ ហើយនៅពេលពួកគេធ្វើវា ទើបជារឿងសំខាន់»។ មជ្ឈមណ្ឌលស្រាវជ្រាវ Pew បាននិយាយថា ជនជាតិអាមេរិកាំង ៦០% បច្ចុប្បន្នកំពុងត្រៀមចាក់វ៉ាក់សាំង ដែលកើនឡើងពី ៥១% កាលពីខែកញ្ញា។

    កាលពីថ្ងៃព្រហស្បតិ៍លោក ចូ បៃដិន បានប្រាប់ទូរទស្សន៍ CNN ថា លោកនឹងរីករាយក្នុងការចាក់វ៉ាក់សាំងជាសាធារណៈ ដើម្បីកាត់បន្ថយការព្រួយបារម្ភអំពីសុវត្ថិភាព។ លោកបានសុំឱ្យពលរដ្ឋពាក់ម៉ាស់ឱ្យរយៈពេល ១០០ថ្ងៃ ដែលជាវិធានការបូករួមនឹងការចាក់វ៉ាក់សាំ ដើម្បីកាត់បន្ថយការចម្លង និងការស្លាប់ដោយសារជំងឺ COVID-19 ។ ចំណែកអតីតប្រធានាធិបតី ៣រូប គឺលោក បារ៉ាក់ អូបាម៉ា លោក George W Bush និងលោក Bill Clinton ក៏បាននិយាយថា ពួកគេបានត្រៀមរៀបចំខ្លួន ដើម្បីចាក់វ៉ាក់សាំងជាសាធារណៈផងដែរ៕

    អត្ថបទ៖ លីដា
    ប្រភព៖ BBC

    Share This Post: