ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ភ្នាល់បាល់ World Cup ចាញ់ច្រើនពេក បែកគំនិតលួចឡានពេទ្យយកទៅលក់

    BY Khmernote Media June 27, 2018
    ភ្នាល់បាល់ World Cup ចាញ់ច្រើនពេក បែកគំនិតលួចឡានពេទ្យយកទៅលក់

    វៀតណាម៖ បុរសម្នាក់រស់នៅក្នុងទីក្រុងហូជីញមីញ ប្រទេសវៀតណាម ត្រូវបានសមត្ថកិច្ចធ្វើការចាប់ខ្លួន ខណៈបុរសរូបនោះបានព្យាយាមលួចឡានពេទ្យ ក្រោយពេលបុរសនោះភ្នាល់បាល់ទាត់ World Cup ចាញ់អស់ច្រើនពេក។ ប៉ូលីសនៅក្នុងស្រុក Binh Tan បាននិយាយថា ជនសង្ស័យមានឈ្មោះ Nguyen Minh Ho អាយុ៣៨ឆ្នាំ ជាជនអនាថាគ្មានផ្ទះសំបែង ហើយត្រូវបានចាប់ខ្លួនកាលពីថ្ងៃអាទិត្យកន្លងទៅ ដោយសារតែប៉ុនប៉ងលួចឡានពេទ្យ

    ប្រភពព័ត៌មានបានឲ្យដឹង នៅវេលាម៉ោង៥និង១៥នាទីព្រឹក ជនសង្ស័យបានទៅមន្ទីរពេទ្យ Trieu An ដើម្បីសុំម្ហូបអាហារគេហូប ក្រោយពីហូបរួចក៏ឃើញឡានពេទ្យគេចតទុកចោល ហើយមានសោរដោតជាប់ផងនោះ ក៏ស្ទុះទៅលួចបើកចេញ បំណងយកទៅលក់ ដោយសារតែចាញ់ភ្នាល់បាល់ World Cup អស់ប្រាក់ពីខ្លួន។

    យោងតាមសមត្ថកិច្ចបានឲ្យដឹងថា តាមការប៉ាន់ស្មានឡានពេទ្យនោះបើយកទៅលក់មានតម្លៃប្រមាណ ៣២០លានដុង (ប្រហែល ១៤,០០០ដុល្លារ) ដែរ៕

    អត្ថបទ៖ ឌី
    ប្រភព៖ tuoitrenews

    Share This Post:
    MPO4D jitutoto mpo4d Mpoplay