ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ក្រុមហ៊ុន Pfizer កំពុងដាក់ពាក្យសុំការអនុញ្ញាតការប្រើប្រាស់ជាបន្ទាន់នូវវ៉ាក់សាំងបង្ការជំងឺកូវីដ១៩របស់ខ្លួន នៅក្នុងប្រទេសឥណ្ឌា

    BY autoadmin December 7, 2020
    ក្រុមហ៊ុន Pfizer កំពុងដាក់ពាក្យសុំការអនុញ្ញាតការប្រើប្រាស់ជាបន្ទាន់នូវវ៉ាក់សាំងបង្ការជំងឺកូវីដ១៩របស់ខ្លួន នៅក្នុងប្រទេសឥណ្ឌា

    ទីប្រឹក្សាសុខភាពកំពូលរបស់រដ្ឋាភិបាលឥណ្ឌា នៅក្នុងបទសម្ភាសន៍តាមទូរទស្សន៍មួយកាលពីថ្ងៃអាទិត្យ ទី០៦ ខែធ្នូ ឆ្នាំ២០២០ បាននិយាយថា ក្រុមហ៊ុន Pfizer បានដាក់ពាក្យសុំការអនុញ្ញាតឱ្យប្រើប្រាស់ជាបន្ទាន់នូវវ៉ាក់សាំងបង្ការជំងឺ COVID-19 របស់ខ្លួននៅក្នុងប្រទេសឥណ្ឌា។ វាជាក្រុមហ៊ុនដំបូងបង្អស់ដែលបានធ្វើការស្នើសុំការអនុញ្ញាត នៅក្នុងប្រទេសដែលមានការឆ្លងអាក្រក់បំផុតទី២ របស់ពិភពលោកមួយនេះ។ រំលឹកដែរថា វ៉ាក់សាំងរបស់ Pfizer ក៏ទើបតែទទួលបានការអនុញ្ញាតនៅអងគ្លេសផងដែរ។

    ទីប្រឹក្សានិងជាវេជ្ជបណ្ឌិតលោក V. K. Paul បានប្រាប់ទូរទស្សន៍ NDTV ថា៖ «យើងសូមស្វាគមន៍ការចាប់អារម្មណ៍ពីក្រុមហ៊ុន Pfizer ដើម្បីស្វែងរកអាជ្ញាប័ណ្ណជាបន្ទាន់នៅក្នុងប្រទេសរបស់យើង»។ លោក Paul បាននិយាយថា និយតករថ្នាំរបស់ឥណ្ឌាជាធម្មតាត្រូវចំណាយពេលរហូតដល់ ៩០ថ្ងៃ ដើម្បីសម្រេចលើការស្នើសុំបែបនេះ ប៉ុន្តែការសម្រេចចិត្តលើវ៉ាក់សាំង Pfizer អាចនឹងលឿនជាងធម្មតា។ យ៉ាងណាក៏ដោយក្រសួងសុខាភិបាលឥណ្ឌាមិនបានឆ្លើយតបនឹងសំណើសុំការអត្ថាធិប្បាយទេ ខណៈមន្រ្តី Pfizer នៅប្រទេសឥណ្ឌាក៏មិនអាចទាក់ទងសុំការអត្ថាធិប្បាយបានភ្លាមៗដែរ៕

    អត្ថបទ៖ លីដា
    ប្រភព៖ Channel News Asia

    Share This Post: