ការប្រកួតរវាងប្រេស៊ីល និង ស៊េបី ក្នុងយប់នេះអ្នកឈ្នះឡើងទៅវគ្គបន្ទាប់ អ្នកចាញ់ត្រៀមរៀបចំសំលៀកបំពាក់ឡើងយន្ដហោះត្រលប់ទៅផ្ទះវិញ
- June 27, 2018
វាសនារបស់ក្រុមជម្រើសជាតិប្រេស៊ីលដែលជាជើងឯកម្ចាស់ពានរង្វាន់បាល់ទាត់ពិភពលោក 5 សម័យកាលនឹងត្រូវសម្រេចនៅក្នុងរាត្រីនេះថាបន្ដស្នាក់នៅប្រទេសរុស្សី ឫក៏ត្រៀមឡើងយន្ដហោះទៅកាន់ប្រទេសប្រេស៊ីលវិញ។
នៅក្នុងរាត្រីនេះវេលាម៉ោង 9:00 យប់ក្រុមជម្រើសជាតិប្រេស៊ីលនឹងត្រៀមប្រកួតជុំទី 3 ជាមួយនឹងក្រុមជម្រើសជាតិស៊េប៊ី ហើយការប្រកួតជុំទី 3 នេះគឺជាការប្រកួតកាត់សេចក្ដីថាអនាគតរបស់ម្ចាស់ពានរង្វាន់បាល់ទាត់ពិភពលោក 5 សម័យកាលទៅជាយ៉ាងណាបន្ទាប់ពីការប្រកួតក្នុងរាត្រីនេះបញ្ចប់។

ការប្រកួតរបស់ក្រុមជម្រើសជាតិប្រេស៊ីលនិងស៊េប៊ី ក្រុមទាំងពីរសុទ្ធតែទាមទារចង់បានជ័យជនះ ខណៈដែល 2 ប្រកួតដំបូងរបស់ប្រេស៊ីលគឺស្មើ 1 និងឈ្នះ 1 ខណៈដែលក្រុមជម្រើសជាតិស៊េប៊ីគឺឈ្នះ 1 និងចាញ់ 1។ នៅក្នុងរាត្រីប្រកួតថ្ងៃនេះក្រុមជម្រើសជាតិប្រេស៊ីលដាច់ខាតត្រូវតែឈ្នះនិងស្មើ បើពុំដូច្នោះទេនោះប្រេស៊ីលនឹងអស់ឱកាសឡើងទៅវគ្គ 16 ក្រុមចុងក្រោយ ខណៈដែលក្រុមជម្រើសជាតិស៊េប៊ីដាច់ខាតត្រូវតែឈ្នះប្រេស៊ីល ប្រសិនបើចង់បន្ដដំណើរទៅកាន់វគ្គ 16 ក្រុមចុងក្រោយ។
គិតមកត្រឹមជុំទី 2 នេះក្រុមជម្រើសជាតិប្រេស៊ីលមាន 4 ពិន្ទុនៅក្នុងដៃ ខណៈដែលក្រុមជម្រើសជាតិស៊េប៊ីមាន 3 ពិន្ទុនៅក្នុងដៃ ហើយការប្រកួតនៅក្នុងរាត្រីនេះនឹងកាត់សេចក្ដីថារវាងក្រុមទាំងពីរនេះនឹងមានមួយក្រុមឡើងទៅវគ្គ 16 ក្រុមចុងក្រោយ និងមួយក្រុមទៀតត្រៀមឡើងយន្ដហោះត្រលប់ទៅស្រុកកំណើតវិញ។

បុត្រ
- Share This Post:






