ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    មកដឹងពីតម្លៃ និងប្រសិទ្ធិភាពរបស់វ៉ាក់សាំងជំងឺកូវីដ១៩ របស់ក្រុមហ៊ុនទាំង៤នេះ ដែលកំពុងបើកឱ្យមានការបញ្ជាទិញ

    BY autoadmin December 8, 2020
    មកដឹងពីតម្លៃ និងប្រសិទ្ធិភាពរបស់វ៉ាក់សាំងជំងឺកូវីដ១៩ របស់ក្រុមហ៊ុនទាំង៤នេះ ដែលកំពុងបើកឱ្យមានការបញ្ជាទិញ

    បើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន BBC កាលពីពេលថ្មីៗនេះ អង់គ្លេសបានក្លាយជាប្រទេសដំបូងគេនៅលើពិភពលោក ដែលបានអនុម័តវ៉ាក់សាំងបង្ការជំងឺ COVID-19 សម្រាប់ការប្រើប្រាស់ជាទូទៅ។ រដ្ឋាភិបាលអង់គ្លេសនិយាយថា វ៉ាក់សាំងរបស់ក្រុមហ៊ុន Pfizer / BioNTech នឹងចាប់ផ្តើមមានឱ្យប្រើប្រាស់នៅទូទាំងចក្រភពអង់គ្លេសចាប់ពីសប្តាហ៍ក្រោយ។ អង់គ្លេសក៏បានបញ្ជាទិញវ៉ាក់សាំងចំនួន ៤០ លានដូស រួចមកហើយដែរ ដែលវាគ្រប់គ្រាន់ក្នុងការចាក់វ៉ាក់សាំងដល់ពលរដ្ឋ ២០ លាននាក់។

    ក្រៅពីវ៉ាក់សាំងរបស់ក្រុមហ៊ុន Pfizer / BioNTech បានទទួលការអនុញ្ញាតពីអង់គ្លេស យើងបានមើលឃើញថា វ៉ាក់សាំងសក្ដានុពលជាច្រើនក៏កំពុងសុំការអនុញ្ញាតឱ្យមានការប្រើប្រាស់ជាបន្ទាន់ ស្របពេលដែលវ៉ាក់សាំងទាំងអស់នោះ សុទ្ធតែមានការសាកល្បងពីអ្នកចូលរួមរាប់ម៉ឺននាក់រួចមកហើយ ទម្រាំអាចសម្រេចវាចេញជាវ៉ាក់សាំងផ្លូវការបាន។ មានរដ្ឋាភិបាលក្នុងប្រទេសជាច្រើនបានកំពុងធ្វើការបញ្ជាទិញវ៉ាក់សាំងទាំងនេះ ហើយខាងក្រោមនេះគឺជាតារាងតម្លៃ ចំនួនដូសត្រូវចាក់ និងប្រសិទ្ធភាពរបស់វា៖

    – វ៉ាក់សាំងរបស់សាកលវិទ្យាល័យ Oxford និងក្រុមហ៊ុន AstraZeneca មានតម្លៃ ៤ដុល្លារ/ដូស ដោយត្រូវការចាក់ ២ដង ហើយមានប្រសិទ្ធភាពពី ៦២ ទៅ ៩០ % ខណៈអាចរក្សាបានក្នុងសីតុណ្ហភាពទូទឹកកកធម្មតា។

    – វ៉ាក់សាំងរបស់ក្រុមហ៊ុន Moderna ត្រូវការចាក់ ២ដង ដោយមានតម្លៃ ៣៣ដុល្លារ/ដូស ជាមួយនឹងប្រសិទ្ធភាព ៩០% ប៉ុន្តែត្រូវការរក្សាទុកក្នុងសីតុណ្ហភាព -២០ អង្សាសេ។

    – វ៉ាក់សាំងរបស់ក្រុមហ៊ុន Pfizer / BioTech ត្រូវការចាក់ ២ដង មានតម្លៃ ២០ដុល្លារ/ដូស ជាមួយនឹងប្រសិទ្ធភាព ៩៥% ប៉ុន្តែត្រូវការរក្សាក្នុងសីតុណ្ហាភាព -៧០ អង្សាសេ។

    – វ៉ាក់សាំង Sputnik V របស់វិទ្យាស្ថាន Gamaleya រុស្ស៊ី មានតម្លៃ ១០ដុល្លារ/ដូស ត្រូវការចាក់ ២ដង និងមានប្រសិទ្ធភាព ៩២% ខណៈអាចរក្សាក្នុងសីតុណ្ហភាពទូទឹកកកធម្មតាបាន៕

    អត្ថបទ៖ លីដា
    ប្រភព៖ BBC

    Share This Post: