ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    លោកគីម ជុងអ៊ុន ប្រហារជីវិតមន្រ្តីជាន់ខ្ពស់ម្នាក់ ដែលហ៊ានបើករបបអាហារដល់ក្រុមយោធាបន្ថែមលើសការគ្រោងទុក

    BY Khmernote Media June 28, 2018
    លោកគីម ជុងអ៊ុន ប្រហារជីវិតមន្រ្តីជាន់ខ្ពស់ម្នាក់ ដែលហ៊ានបើករបបអាហារដល់ក្រុមយោធាបន្ថែមលើសការគ្រោងទុក

    កូរ៉េខាងជើង៖ ប្រមុខដឹងនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានបញ្ជាឲ្យគេប្រហារជីវិតមន្រ្តីជាន់ខ្ពស់របស់ខ្លួនម្នាក់ ដែលហ៊ានបើករបបចំណីអាហារ និងប្រេងសាំងដល់ក្រុមយោធាបន្ថែមលើសការគ្រោងទុក នេះបើយោងតាមការអះអាងរបស់សារព័ត៌មានអេឡិចត្រូនិច NK Daily ។ ប្រភពដដែលនេះបានបន្តថា មន្ត្រីជាន់ខ្ពស់របស់កូរ៉េខាងជើង ដែលត្រូវបានគេប្រហារជីវិតរូបនោះគឺជាលោក ឧត្តមសេនីយ៍ឯក Hyon Ju-song ដែលគាត់ត្រូវបានគេប្រើកម្លាំងយោធាចំនួន៩នាក់ បាញ់សម្លាប់នៅក្នុងសាលាបណ្ឌិតយោធា Kang Kon ស្ថិតនៅក្នុងស្រុក Sunan ក្រុងព្យុងយ៉ាង។

    ការសម្រេចចិត្តប្រហារជីវិតមន្ត្រីជាន់ខ្ពស់រូបនេះ ត្រូវបានធ្វើឡើងក្រោមបទចោទប្រកាន់ថា គាត់បានប្រព្រឹត្តសកម្មភាពបំពាន់លើសិទ្ធអំណាចដែលគាត់មាន និងធ្វើសកម្មភាពផ្ទុយពីគោលការណ៍របស់បក្សដែលអាចផ្តល់ប្រយោជន៍ដល់ក្រុមសត្រូវ។ នេះមិនមែនជាលើកទីមួយទេ ដែលកូរ៉េខាងជើងប្រហារជីវិតមន្ត្រីជាន់ខ្ពស់ដូចនេះ កន្លងមកករណីស្រដៀងគ្នានេះក៏តែងតែកើតឡើងជារឿយៗដែរ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ dailymail

    Share This Post:
    MPO4D jitutoto mpo4d Mpoplay