ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ដើរម៉ូដសម័យកូវីដ! តារាម៉ូដែលនាំគ្នាពាក់ឈុតការពារមេរោគ ដើរបង្ហាញម៉ូដក្នុងកម្មវិធី Dandong Fashion Week នៅប្រទេសចិន (មានវីដេអូ)

    BY autoadmin December 9, 2020
    ដើរម៉ូដសម័យកូវីដ! តារាម៉ូដែលនាំគ្នាពាក់ឈុតការពារមេរោគ ដើរបង្ហាញម៉ូដក្នុងកម្មវិធី Dandong Fashion Week នៅប្រទេសចិន (មានវីដេអូ)

    ចាប់តាំងពីមានការរាតត្បាតពីជំងឺ COVID-19 កាលពីចុងឆ្នាំ២០១៩ រហូតមកទល់ពេលនេះ ឈុតការពារដែលពាក់ដោយបុគ្គលិកសុខាភិបាលនៅជុំវិញពិភពលោក ត្រូវបានទទួលការចាប់អារម្មណ៍យ៉ាងខ្លាំង ហើយកំណើននៃការប្រើប្រាស់របស់វាក៏មានការកើនឡើង ដើម្បីឱ្យបុគ្គលិកពេទ្យមានសុវត្ថិភាពនៅក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺ COVID-19 ។ ឥឡូវនេះឈុតការពារខ្លួន (PPE) មិនត្រឹមតែត្រូវបានពាក់ដោយបុគ្គលិកពេទ្យជួរមុខនោះទេ វាថែមទាំងមានការបង្ហាញខ្លួននៅឯ Dandong Fashion Week នៅក្នុងប្រទេសចិនផងដែរ។

    យោងតាមវីដេអូដែលបង្ហោះដោយសារព័ត៌មាន SCMP បានឱ្យដឹងថា ការបង្ហាញម៉ូដ Dandong Fashion Week ត្រូវបានរៀបចំឡើងនៅថ្ងៃទី០៥ ខែធ្នូ កន្លងទៅថ្មីៗនេះ នៅក្នុងខេត្ត Liaoning ។ ដោយឈុតការពារទាំងនេះត្រូវបានរចនាឱ្យមានភាពប្រសើរជាមុន និងមានភាពងាយស្រួលពាក់ជាងមុន ហើយមិនមែនត្រឹមតែឈុត PPE សម្រាប់បុគ្គលិកពេទ្យតែមួយទេ កម្មវិធីទាំងមូលក៏មានការបង្ហាញទាំងឈុតការពារក្នុងជួរសុខាភិបាល និងផ្នែកសង្គ្រោះបន្ទាន់ផងដែរ។ ចង់ជ្រាបច្បាស់សូមមើលវីដេអូនៅខាងក្រោមនេះ៖

    អត្ថបទ៖ លីដា
    ប្រភព៖ SCMP

    Share This Post: