ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    គន្លឹះងាយៗមួយចំនួន ដែលអាចយកមកប្រើដើម្បីសង្គ្រោះជីវិត ឬទប់ទល់នឹងស្ថានភាពលំបាក ខណៈពេលរង្វេងជាប់ក្នុងព្រៃ ឬជាប់ក្នុងរូងភ្នំ

    BY Khmernote Media June 28, 2018
    គន្លឹះងាយៗមួយចំនួន ដែលអាចយកមកប្រើដើម្បីសង្គ្រោះជីវិត ឬទប់ទល់នឹងស្ថានភាពលំបាក ខណៈពេលរង្វេងជាប់ក្នុងព្រៃ ឬជាប់ក្នុងរូងភ្នំ

    អត្ថបទខាងក្រោមនឹងបង្ហាញឲ្យដឹងពីគន្លឹះមួយចំនួនដែលអាចជួយសង្គ្រោះជីវិតអ្នក ក៏ដូចជាទប់ទល់ជាមួយស្ថានភាពលំបាកពេលជាប់ ឬរង្វេងក្នុងព្រៃ ៖

    ១. វិធីត្រឹមត្រូវក្នុងការបង្កាត់ភ្លើង ៖ រឿងដំបូងបំផុតដែលអ្នកត្រូវធ្វើនៅក្នុងព្រៃ គឺការបង្កាត់ភ្លើងឲ្យឆេះ។ ទោះជាយ៉ាងណាក៏ដោយ មិនមែនគ្រប់គ្នាសុទ្ធតែបានដឹងពីរបៀបត្រឹមត្រូវនៃការបង្កាត់ឡើយ។ ដូច្នេះជាទូទៅ ពួកគេតែងធ្វើឲ្យខ្ជះខ្ជាយពេលវេលាដ៏មានតម្លៃ។ តាមរយៈរូបភាពខាងក្រោម ការបង្កាត់ភ្លើង គឺបែកចែកជា ៣។

    – រូបភាពទី ១ ៖ ស្វែងរកមែកឈើស្ងួតតូចៗកម្រាស់ប៉ុនចុងនៃខ្មៅដៃ ហើយមានប្រវែងស្មើបាតដៃរបស់អ្នក។ អ្នកត្រូវការឈើប្រភេទនេះប្រមាណជាត្រឹមមួយអោបនៃប្រអប់ដៃទាំងសងខាង គឺគ្រប់គ្រាន់ហើយ។

    – រូបភាពទី ២ ៖ ស្វែងរកមែកឈើស្ងួតៗកម្រាស់ប៉ុនម្រាមដៃ ហើយដែលមានប្រវែងស្មើនឹងប្រវែងពីចុងម្រាមទៅកែងដៃ។ ចំនួននៃមែកឈើដែលអ្នកត្រូវការ គឺមួយអោបដៃ។

    – រូបភាពទី ៣ ៖ ស្វែងរកឈើដែលអាចដុតឆេះបានយូរ។ ទំហំនៃមែកឈើចំនួន ៣ គឺគួរតែប៉ុននឹងដូចកដៃរបស់អ្នក ឬធំជាងនេះ។ ចំនែកឯប្រវែងនៃឈើ គឺប៉ុននឹងប្រវែងពីចុងនៃម្រាមដៃទៅកែងដៃ។ ចំនួននៃមែកឈើ គឺត្រូវខ្ពស់ដល់ត្រឹមក្បាលជង្គង់។

    នៅពេលស្វែងរកប្រភេទឈើដើម្បីបង្កាត់ជាភ្លើងហើយនោះ អ្វីដែលអ្នកត្រូវធ្វើបន្ត គឺរៀបមែកឈើប្រភេទទី ១ ក្នុងរូបរាងជាតង់ ហើយដុតវា។ បន្ទាប់មកចាប់ផ្ដើមដាក់មែកឈើប្រភេទទី ២​​​ ក្នុងរបៀបដូចគ្នានៃមែកឈើដំបូង និងបន្ថែមឈើប្រភេទដូចរូបភាពទី ៣ ចូលជាការស្រេច។

    ២. ប្រភេទនៃភ្នក់ភ្លើង ៖ ទម្រង់នៃភ្នក់ភ្លើង ឬអង្កត់ឧស គឺមានច្រើនផ្សេងៗពីគ្នាអាស្រ័យលើស្ថានភាព។ ទោះជាយ៉ាងណា អ្នកគួរតែជៀសរើសទម្រង់ ឬប្រភេទនៃភ្នក់ភ្លើងណាមួយដែលសាកសម ដើម្បីអាចរក្សាភ្លើងបានរយៈពេលយូរ។

    – ប្រភេទទី ១ ហៅថា Swedish firewood អាចឆេះបានរយៈពេលដល់ទៅ ៥ ម៉ោង។ ល្អសម្រាប់ប្រើនៅពេលចម្អិនអាហារ ប៉ុន្តែមិនផ្ដល់ពន្លឺខ្លាំងទេ។

    – ប្រភេទទី ២ Teepee fires គឺងាយនឹងដុតឆេះ ហើយផ្ដល់កម្ដៅ ក៏ដូចជាពន្លឺបានខ្លាំង ប៉ុន្តែមិនសាកសមខណៈពេលស្ថិតក្រោមអាកាសធាតុធ្លាក់ខ្យល់ ឬមានខ្យល់បក់។

    – ប្រភេទទី ៣ Star fires គឺល្អទាំងសម្រាប់ចម្អិនអាហារ និងផ្ដល់ពន្លឺបានយូរ។ ប៉ុន្តែប្រសិនបើអ្នករៀបចំប្រភេទនៃភ្នក់ភ្លើងនេះមិនបានត្រឹមត្រូវទេនោះ
    វា គឺមិនងាយនឹងឆេះឡើយ។

    – ប្រភេទទី ៤ Lean-to fires គឺល្អបំផុតខណៈពេលស្ថិតក្រោមអាកាសធាតុមិនល្អ។

    – ប្រភេទទី ៥ Platform fires គឺល្អបំផុតសម្រាប់ប្រើចម្អិនអាហារ ប៉ុន្តែវាទាមទារមែកឈើដែលមានសភាពស្ងួតខ្លាំង ហើយធំក្រាស់។

    – ប្រភេទទី ៦ Log cabin ឆេះឋេរបានល្អ ហើយមិនទាមទារឲ្យត្រូវចាំមើលឡើយ។ ប៉ុន្តែវាទាមទារជំនាញមួយចំនួនដើម្បីរៀបចំ ឬផ្គុំឧសឲ្យបានត្រឹមត្រូវ
    ដូច្នេះទើបមិនរលត់។

    ៣. និមិត្តសញ្ញាផ្សេងៗ ៖ ការរង្វេងផ្លូវក្នុងព្រៃ គឺងាយនឹងកើតមានណាស់។ ដូច្នេះហើយទើបការចងចាំសញ្ញាទូទៅបំផុតមួយចំនួនអាចជួយសង្គ្រោះអ្នកបាន។ ការបង្កើតសញ្ញាអាចជួយអ្នកឲ្យរកផ្លូវ សុំជំនួយ ឬព្រមានដាស់តឿនអ្នកផ្សេងទៀតអំពីគ្រោះថ្នាក់ដែលអាចនឹងកើតមានឡើង។ អ្នកអាចប្រើប្រាស់ដុំថ្ម មែកឈើ
    ស្មៅ ឬផ្សែងដើម្បីបង្កើតជាសញ្ញា។

    ន័យនៃអក្សរលើរូបភាព ៖ Danger មានន័យថា គ្រោះថ្នាក់។ The camp is here មានន័យថា ជំរំនៅទីនេះ។ I got lose មានន័យថា ខ្ញំរង្វេងផ្លូវ។Good news មានន័យថា ដំណឹងល្អ។ Get together មានន័យថា នៅជាក្រុម។

    ៤. ដងសន្ទូចស្វ័យប្រវត្តិ ៖ ត្រីជាជម្រើសនៃអាហារដែលសមស្របងាយរកមួយនៅពេលអ្នកស្ថិតនៅក្នុងព្រៃ ប៉ុន្តែមុនពេលទទួលទាន អ្នកត្រូវចេះចាប់វាឲ្យបានសិន។ របៀបធ្វើសម្រាប់ស្ទូចត្រីស្វ័យប្រវត្តិ គឺងាយណាស់។

    អ្នកគ្រាន់តែស្វែងរក កូនដើមឈើតូចណាមួយដែលនៅក្បែរមាត់ទឹក។ អ្នកត្រូវធ្វើស្នៀតឈើពីដាក់ទាក់ជាប់គ្នាដូចក្នុងរូបភាព ដោយស្នៀតឈើមួយដំជាប់នឹងដី។ចំកោងចុងនៃដោមឈើ ហើយចងវាឲ្យជាប់នឹងចុងនៃស្នៀតឈើខាងលើ។ ចងខ្សែមួយជាមួយនឹងសន្ទូច និងដាក់នុយធ្វើដូចក្នុងរូបភាពខាងក្រោមបង្ហាញ។នៅពេលត្រីស៊ីនុយ អន្ទាក់នេះនឹងដំណើរការបោះត្រីឡើងមាត់ទឹកជាមិនខាន។

    ៥. របៀបស្វែងរកជន្លេន ៖ នៅមុនពេលស្ទូចត្រី អ្នកត្រូវស្វែងរកនុយសិន។ ការស្វែងរកជន្លេន គឺមិនពិបាកឡើយ។ ជាដំបូងត្រូវស្វែងកន្លែងដែលមានដីសើមៗ បន្ទាប់មកប្រើប្រាស់មែកឈើតូចៗចំនួន ២ ហើយចាក់មែកឈើមួយចូលទៅក្នុងដី រួចប្រើមែកឈើមួយទៀតត្រដុសកាត់មែកឈើដែលជាប់ក្នុងដីពីឆ្វេងទៅស្ដាំសម្រាប់រយៈពេលប្រហែលជាពី ២ ទៅ ៣ នាទី ជន្លេននឹងចាប់ផ្ដើមចេញពីក្នុងដី។

    ៦. របៀបសង់កន្លែងជ្រកសម្រាប់រយៈពេលមួយយប់ ៖ ប្រសិនបើអ្នកគ្មានជម្រើសអ្វីផ្សេងក្រៅពីសម្រាកក្នុងព្រៃមួយយប់ ហើយអ្នកគ្មានតង់នៅជាមួយទៀតនោះ អ្នកត្រូវបង្កើតកន្លែងជ្រកដោយខ្លួន។ ជាដំបូងត្រូវតម្រៀបមែកឈើធំ ១ និងតូចចំនួន ២ ជាទម្រង់ដូចអក្សរ Y ។ ត្រូវប្រាកដថាកំពស់ និងទំហំនៃតង់ឈើនេះល្មមឲ្យអ្នកអាចចូលទៅក្នុងបាន។ ក្រាលស្លឹកឈើស្ងួត ឬស្មៅលើដីក្នុងតង់ឈើកម្រាស់ប្រមាណពី ៦ ទៅ ១០ អ៊ីញ (ប្រមាណជា ១៥ ទៅ ២៥ សង់ទីម៉ែត្រ)។ បន្ទាប់មកប្រើប្រាស់ដើមឈើផ្សេងទៀតដាក់បន្ថែមនៅកៀនទាំងសងខាងដើម្បីទប់គ្រោងតង់ រួចដាក់មែកឈើងាប់ៗពីលើគ្រោងតង់ឈើចំនួនប៉ុន្មានស្រទាប់ មុននឹងប្រើប្រាស់ស្លឹកឈើដើម្បីដាក់គ្របពីលើប៉ុន្មានជាន់ទៀតជាការស្រេច។ កុំភ្លេចបិទច្រកចូល បន្ទាប់ពីអ្នកចូលទៅខាងក្នុង៕

    អត្ថបទ ៖ ប៊ី

    ប្រភព ៖ Lifestyle

    Share This Post:
    MPO4D jitutoto mpo4d Mpoplay