ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    បុរសម្នាក់ទិញ PlayStation 5 តម្លៃជិត ១ ពាន់ដុល្លារតាមអនឡាញ ពេលឥវ៉ាន់មកដល់គាំងនិយាយមិនចេញ បានដុំថ្មមួយដុំទៅវិញ

    BY autoadmin December 13, 2020
    បុរសម្នាក់ទិញ PlayStation 5 តម្លៃជិត ១ ពាន់ដុល្លារតាមអនឡាញ ពេលឥវ៉ាន់មកដល់គាំងនិយាយមិនចេញ បានដុំថ្មមួយដុំទៅវិញ

    អាមេរិក៖ ឧបករណ៍សម្រាប់លេងហ្គេម PlayStation 5 ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងក្នុងចំណោមអ្នកនិយមលេងហ្គេមចាប់តាំងពីឧបករណ៍ប្រភេទនេះត្រូវបានក្រុមហ៊ុនប្រកាសដាក់លក់ជាផ្លូវការមក។ ការបញ្ជាទិញ PlayStation 5 មានចំនួនច្រើនលើសលុបនៅជុំវិញពិភពលោក រហូតដល់នៅក្នុងទីផ្សារអាមេរិក ឧបករណ៍លេងហ្គេមដ៏ទំនើបនេះត្រូវលក់ដាច់អស់ពីស្តុកទៀតផង។ នៅក្នុងស្ថានភាពនេះ មានជនខិលខូចជាច្រើនបានបន្លំដាក់លក់ផលិតផលក្លែងក្លាយតាមរូបភាពជាច្រើននៅក្នុងបណ្តាញអ៊ីនធឺណិត។

    ជាក់ស្តែងបើយោងតាមសារព័ត៌មាន World of Buzz បានឲ្យដឹងថា មានបុរសម្នាក់នៅក្នុងរដ្ឋ Utah ​បាបបញ្ជាទិញ PlayStation 5 មួយឈុតតាមគេហទំព័រលក់ទំនិញ Online ” eBay ” តែអ្វីដែលគាត់ទទួលបាននោះគឺជាដុំឥតមួយដុំទៅវិញ។ ប្រភពខាងបានបញ្ជាក់ថា តាមធម្មតា PlayStation 5 មានតម្លៃ ៤៩៩ ដុល្លារប៉ុណ្ណោះ តែបុរសដែលបានចាញ់បោកគេខាងលើនេះហ៊ានទិញក្នុងតម្លៃរហូតដល់ ៨៧៨ ដុល្លារឯណោះ ព្រោះតែវាការជាទិញក្នុងលក្ខខណ្ឌដែលទំនិញមានចំនួនកំណត់។ យ៉ាងណាក្តី អ្វីដែលគាត់ទទួលបាននោះគឺជាដុំថ្មមួយដុំដែលគ្មានតម្លៃទាល់តែសោះ។ រហូតមកទល់នឹងពេលនេះអាជ្ញាធរអាមេរិកំពុងដោះស្រាយករណីបោកប្រាស់នេះជាបន្ទាន់មួយ ដើម្បីឲ្យបុរសជាជនរងគ្រោះខាងលើអាចទទួលបានលុយរបស់គាត់ត្រលប់មកវិញ៕

    អត្ថបទ៖ភក្តី

    ប្រភព៖ World of Buzz 

    Share This Post: