ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ប៉ូលិសប្រតិបត្តិការពិសេសថៃ ៧នាក់ត្រូវកាត់ទោសជាប់គុកម្នាក់ ៨ ឆ្នាំ ក្រោយជំរិតទារប្រាក់ពីឈ្មួញជួញដូរថ្នាំញៀន និងរឹបអូសថ្នាំញៀនយកទៅលក់បន្ត

    BY autoadmin December 12, 2020
    ប៉ូលិសប្រតិបត្តិការពិសេសថៃ ៧នាក់ត្រូវកាត់ទោសជាប់គុកម្នាក់ ៨ ឆ្នាំ ក្រោយជំរិតទារប្រាក់ពីឈ្មួញជួញដូរថ្នាំញៀន និងរឹបអូសថ្នាំញៀនយកទៅលក់បន្ត

    ថៃ៖ ប៉ូលិសជំនាញថៃចំនួន៧នាក់ត្រូវបានតុលាការកាត់ទោសឲ្យជាប់គុកម្នាក់ចំនួន ៨ ឆ្នាំ ជុំវិញបទឧក្រិដ្ឋគ្រឿងញៀនដ៏រសើបមួយ។ បើតាមសារព័ត៌មាន បាងកកប៉ុស្តិ៍ បានឲ្យដឹងថា ហេតុការណ៍នេះបានកើតឡើងនៅក្នុងខេត្តយ៉ាឡា ភាគខាងត្បូងនៃប្រទេសថៃ ហើយប៉ូលិសដែលត្រូវទទួលទោសខាងលើនេះសុទ្ធតែជាប៉ូលិសជំនាញនៅក្នុងអង្គភាពប្រតិបត្តិការពិសេសនៃស្នងការនគរបាលខេត្តយ៉ាឡានេះផ្ទាល់តែម្តង។

    យោងទៅតាមកាស៊ើបអង្កេតគេបានរកឃើញ​ថា ក្នុងពេលចុះទៅធ្វើបេសកម្ម បង្រ្កាបគ្រឿងញៀនប៉ូលិសទាំង ៧ នាក់ខាងលើនេះបានជំរិញទារប្រាក់ពីឈ្មួញគ្រឿងញៀនជាច្រើនជាថ្នូរនឹងការមិនចាប់ខ្លួនឈ្មួញគឿងញៀននោះ ហើយពួកគាត់ក៏បានរឹបអូសយកគ្រឿងញៀនប្រភេទមេតំហ្វេតាមីនចំនួន ២០០ គ្រាប់មកចែកគ្នាផងដែរ ដោយអ្នកខ្លះបានទុកគ្រឿងញៀននោះសម្រាប់ប្រើប្រាស់ខ្លួនឯង និងចំនួនទៀតបានយកទៅលក់បន្តឲ្យក្រុមក្មេងញៀនថ្នាំដោយផ្ទាល់តែម្តង។ ប្រភពខាងលើបានបន្តថា ក្រៅតែពីកាត់ទោសឲ្យជាប់គុកម្នាក់ ៨ឆ្នាំ ប៉ូលិសទាំង ៧ នាក់នេះក៏ត្រូវរងនូវការពិន័យជាប្រាក់ម្នាក់ចំនួន ៨០០ ០០០ បាត (២៦ ៦២៩ ដុល្លារអាមេរិក) ផងដែរ។

    លោកឧត្តមសេនីយ៍ទោ Prabphol Meemongkhol មេបញ្ជាការរងខេត្តយ៉ាឡាបានប្រាប់អ្នកសារព័ត៌មានថា ការបង្រ្កាបបទល្មើសគ្រឿងញៀនចំពោះបូលិសទាំង ៧ នាក់ខាងលើនេះទទួលបានការសាទរយ៉ាងខ្លាំងពីសាធារណៈជននិងកងកម្លាំងប្រដាប់អាវុធទូទាំងផ្ទៃប្រទេស ព្រោះជនខិលខូចមួយក្រុមតូចនេះអាចធ្វើឲ្យប៉ះពាល់ដល់កិត្តិយសស្ថាប័នប៉ូលិសថៃទាំងមូលតែម្តង៕

    អត្ថបទ៖ ភក្តី
    ប្រភព៖ បាងកកប៉ុស្តិ៍

    Share This Post: