កូរ៉េខាងជើងក៏មានសំណង់អគារប្រវត្តិសាស្ត្រដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន ដែលយើងមិនធ្លាប់ដឹងផងដែរ
កូរ៉េខាងជើង៖ កន្លងមកអ្នកធ្លាប់តែដឹងថា កូរ៉េខាងជើងជាប្រទេសមួយ ដែលសម្បូរទៅដោយអាវុធនុយក្លេអ៊ែរ និងគ្រាប់មីស៊ីលជាច្រើនប្រភេទ។ ជាទូទៅប្រទេសមួយនេះល្បីល្បាញ ដោយសារតែមានអាវុធទំនើបៗ និងមានឥទ្ធិពលគំរាមពិភពលោកឲ្យមានការភ័យខ្លាចពីកម្លាំងយោធារបស់ខ្លួន។ យ៉ាងណាក្តី និន្នាការខាងលើនេះហាក់ត្រូវបានប្រែប្រួល បន្ទាប់ពីប្រមុខដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានចូលរួមកិច្ចប្រជុំជាប្រវត្តិសាស្ត្រមួយជាមួយនឹងលោក ប្រធានាធិបតីអាមេរិក ដូណល់ ត្រាំ ក្នុងគោលបំណង់ស្វែងរកសន្ដិភាពជូនពិភពលោក។
ជាការចាប់អារម្មណ៍ថ្មីមួយក្រៅតែពីរឿងអាវុធនុយក្លេអ៊ែរក្នុងប្រទេសកូរ៉េខាងជើង សារព័ត៌មាន CNN បានធ្វើការចាប់អារម្មណ៍ជាពិសេសទៅលើសំណង់អគារខ្ពស់ៗ និងធំៗ នៅក្នុងទីក្រុងព្យុងយ៉ាង ថាមានរចនាបទល្អមិនចាញ់សំណង់អគារនៅក្នុងបណ្តាលប្រទេសផ្សេងនោះទេ។ សារព័ត៌មាន CNN បានចុះផ្សាយថា សំណង់អាគារនៅក្នុងទីក្រុងព្យុងយ៉ាងគឺជាសំណង់អគារប្រវត្តិសាស្រ្តដ៏ល្អមួយក្នុងពិភពលោកផងដែរ។ ប្រិយមិត្តអាចទស្សនាសំណង់អគារនៅក្នុងទីក្រុងព្យុងយ៉ាង ដូចក្នុងកម្រងរូបភាពខាងក្រោមនេះបាន៖

អត្ថបទ៖ ភក្តី
ប្រភព៖ CNN