ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    BREAKING NEWS! រដ្ឋបាលចំណីអាហារនិងឪសថអាមេរិក បានអនុម័តការប្រើប្រាស់វ៉ាក់សាំងរបស់ក្រុមហ៊ុន Pfizer និង BioNTech ជាផ្លូវការ

    BY autoadmin December 12, 2020
    BREAKING NEWS! រដ្ឋបាលចំណីអាហារនិងឪសថអាមេរិក បានអនុម័តការប្រើប្រាស់វ៉ាក់សាំងរបស់ក្រុមហ៊ុន Pfizer និង BioNTech ជាផ្លូវការ

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន USA Today នៅថ្ងៃសៅរ៍ ទី១២ ខែធ្នូ ឆ្នាំ២០២០ បានឱ្យដឹងថា រដ្ឋបាលចំណីអាហារនិងឪសថអាមេរិក (FDA) នៅយប់ថ្ងៃសុក្រ (ម៉ោងនៅអាមេរិក) បានយល់ព្រមអនុញ្ញាតឱ្យមានការប្រើប្រាស់វ៉ាក់សាំងបង្ការជំងឺ COVID-19 ដែលត្រូវបានបង្កើតឡើងដោយក្រុមហ៊ុនឱសថអាមេរិក Pfizer និងដៃគូអាល្លឺម៉ង់របស់ខ្លួនគឺក្រុមហ៊ុន BioNTech ជាផ្លូរការ នៅក្នុងអ្វីដែលគេសង្ឃឹមថា ជាការចាប់ផ្តើមនៃការបញ្ចប់នៃការរីករាលដាលនៃជំងឺរាតត្បាត COVID-19 នៅសហរដ្ឋអាមេរិក។ វ៉ាក់សាំងដែលជាការសហការគ្នារវាងក្រុមហ៊ុនទាំង ២ ត្រូវបានគេមើលឃើញថា មានសុវត្ថិភាពល្អ និងប្រសិទ្ធភាពខ្ពស់។

    វាត្រូវបានគេផលិតលឿនជាងវ៉ាក់សាំងណាទាំងអស់ ដែលត្រូវបានអនុម័តពីមុននៅសហរដ្ឋអាមេរិក ដោយសារថាវ៉ាក់សាំងបានប្រើប្រាស់ការចំណាយរាប់ពាន់លានដុល្លារ និងវិទ្យាសាស្រ្តសម័យទំនើបរួមបញ្ចូលគ្នា។ វ៉ាក់សាំងនេះអាចចាប់ផ្តើមចែកចាយទៅក្នុងដៃពលរដ្ឋភ្លាមៗនៅថ្ងៃច័ន្ទដើមសប្ដាហ៍ក្រោយយ៉ាងយូរបំផុត ហើយបុគ្គលិកថែទាំសុខភាពជួរមុខប្រមាណ ២.៩ លាននាក់ និងអ្នករស់នៅតាមមណ្ឌលថែទាំ ត្រូវបានរំពឹងថា នឹងទទួលវ៉ាក់សាំងនេះក្នុងរយៈពេលប៉ុន្មានថ្ងៃដំបូង។ ចំណែកវ៉ាក់សាំងជាច្រើនទៀតនឹងត្រូវដាក់ឱ្យប្រើប្រាស់នៅប៉ុន្មានសប្តាហ៍ និងប៉ុន្មានខែខាងមុខនេះ៕

    អត្ថបទ៖ លីដា
    ប្រភព៖ USA Today

    Share This Post: