រកឃើញប្រទេសទាំង 16 ដែលបន្ដដំណើរទៅវគ្គ 16 ក្រុមចុងក្រោយហើយ ស្របពេល 16 ប្រទេសផ្សេងទៀតអស់ភារៈកិច្ចត្រូវត្រលប់ទៅផ្ទះវិញ
ការប្រកួតពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup វគ្គចែកពូលបានបញ្ចប់ដោយភាពរលូនកាលពីរាត្រីម្សិលមិញ ហើយពេលនេះ FIFA បានរកឃើញប្រទេសទាំង 16 ហើយដែលបន្ដដំណើរជាមួយនឹង FIFA ឡើងទៅវគ្គ 16 ក្រុមចុងក្រោយ ខណៈដែល 16 ផ្សេងទៀតអស់ភារៈកិច្ចត្រលប់ទៅផ្ទះវិញ។
បន្ទាប់ពីការប្រកួតវគ្គចែកពូលបានដំណើរការអស់ 2 សប្ដាហ៍ដែលស្មើនឹង 3 ជុំរួចមក ពេលនេះវគ្គចែកពូលនៃព្រឹតិ្តការណ៍បាល់ទាត់ពិភពលោក FIFA World Cup នៅប្រទេសរុស្សីបានបញ្ចប់ជាស្ថាពរដោយ FIFA បានរកឃើញក្រុមជម្រើសជាតិចំនួន 16 ក្រុមដែលត្រូវបន្ដដំណើរទៅកាន់វគ្គ 16 ក្រុមចុងក្រោយនៃព្រឹតិ្តការណ៍បាល់ទាត់ពិភពលោកនេះ។

ក្រុមទាំង 16 ដែលបន្ដដំណើរទៅកាន់វគ្គ 16 ក្រុមចុងក្រោយមានដូចជា៖
1. ម្ចាស់ផ្ទះរុស្សី
2. អ៊ុយរូហ្គាយ
3. ព័រទុយហ្គាល់
4. អេស្ប៉ាញ
5. បារាំង
6. ដាណឺម៉ាក
7. ក្រូអាត
8. អាហ្សង់ទីន
9. មុិកស៊ីកូ
10. ស៊ុយអែត
11. ប្រេស៊ីល
12. ស្វីស
13. កូឡុំប៊ី
14. ជប៉ុន
15. ប៊ែលហ្ស៊ិក
16. អង់គ្លេស
ការប្រកួតវគ្គ 16 ក្រុមចុងក្រោយនឹងចាប់ផ្ដើមប្រកួតនៅក្នុងថ្ងៃទី 30 ខាងមិថុនា ស្អែកនេះ។ ហើយការប្រកួតវគ្គ 16 ក្រុមចុងក្រោយនេះនឹងធ្វើការប្រកួតខ្វែងដោយលេខ 1 ប្រចាំពូល ត្រូវប៉ះគ្នាជាមួយនឹងលេខ 2 ប្រចាំពូល។ ការប្រកួតវគ្គ 16 ក្រុមចុងក្រោយធ្វើឡើងតែ 1 ជើងតែប៉ុណ្ណោះ អ្នកឈ្នះបន្ដដំណើរទៅវគ្គបន្ទាប់ និងអ្នកចាញ់ត្រលប់ទៅផ្ទះវិញ។

បុត្រ