កីឡា

ជប៉ុនគឺជាក្រុមមកពីអាស៊ីតែមួយគត់ដែលមានវាសនាឡើងទៅវគ្គ 16 ក្រុមចុងក្រោយ បន្ទាប់ពីឈ្នះសេណេហ្គាល់ដោយពិន្ទុ Fair-Play

BY
Khmernote Media
June 29, 2018

ក្រុមជម្រើសជាតិជប៉ុនគឺជាក្រុមជម្រើសជាតិមកពីទ្វីបអាស៊ីតែមួយគត់ដែលមានវាសនាបន្ដដំណើរទៅកាន់វគ្គ 16 ចុងក្រោយនៃព្រឹតិ្តការណ៍បាល់ទាត់ពិភពលោក FIFA World Cup។

បន្ទាប់ពីបញ្ចប់ការប្រកួតវគ្គចែកពូលកាលពីយប់មិញ ក្រុមដែលមានវាសនាឡើងទៅវគ្គ 16 ក្រុមចុងក្រោយគឺមានតែក្រុមមកពីទ្វីបអឺរ៉ុបនិងអាមេរិកឡាទីនតែប៉ុណ្ណោះ ខណៈដែលក្រុមជម្រើសជាតិមកពីទ្វីបអាហ្រ្វិកនិងអាស៊ីសុទ្ធតែធ្លាក់នៅក្នុងវគ្គចែកពូលទាំងអស់ លើកលែងតែក្រុមជម្រើសជាតិជប៉ុនមួយទេ ដែលមានឱកាសឡើងទៅវគ្គ 16 ក្រុមចុងក្រោយ បន្ទាប់ពីជប៉ុនយកឈ្នះក្រុមជម្រើសជាតិសេណេហ្គាល់ដោយពិន្ទុ Fair-Play ឡើងមកឈរនៅចំណាត់ថ្នាក់លេខ 2 ក្នុងពូល H។

មូលហេតុដែលក្រុមជម្រើសជាតិជប៉ុនឈ្នះពិន្ទុ Fair-Play សេណេហ្គាល់ដោយសារតែមូលហេតុ៖
តាមច្បាប់ FIFA ក្រុមដែលទទួលបានកាតលឿងនឹងត្រូវកាត់ពិន្ទុ Fair-Play 1 ពិន្ទុ ដូច្នោះក្រុមជម្រើសជាតិជប៉ុន ទទួលបាន 4 កាតលឿងនៅក្នុងវគ្គចែកពូលត្រូវកាត់ 4 ពិន្ទុ ខណៈដែលក្រុមជម្រើសជាតិសេណេហ្គាល់ទទួលបានកាតលឿង 6 ដងត្រូវកាត់ 6 ពិន្ទុ ដូច្នោះក្រុមជម្រើសជាតិជប៉ុនឈ្នះសេណេហ្គាល់ដោយសារតែពិន្ទុ​ Fair-Play របស់ជប៉ុនមានពិន្ទុតិចជាងសេណេហ្គាល់។

ដូចគ្នានឹងនោះដែរក្រុមជម្រើសជាតិសេណេហ្គាល់ត្រូវបានចារចូលក្នុងប្រវតិ្តសាស្រ្ដព្រឹតិ្តការណ៍បាល់ទាត់ពិភពលោក FIFA World Cup ជាក្រុមដំបូងដែលចាញ់ដោយពិន្ទុ Fair-Play៕

បុត្រ

Share This Post: