ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    អ្នកជំនាញចិនបានណែនាំឲ្យអ្នកបម្រើការងារនៅលើយន្តហោះ ប្រើប្រាស់ខោទឹកនោមដើម្បីការពារខ្លួនពីការឆ្លងជំងឺកូវីដ១៩

    BY autoadmin December 15, 2020
    អ្នកជំនាញចិនបានណែនាំឲ្យអ្នកបម្រើការងារនៅលើយន្តហោះ ប្រើប្រាស់ខោទឹកនោមដើម្បីការពារខ្លួនពីការឆ្លងជំងឺកូវីដ១៩

    ចិន៖ រដ្ឋបាលអាកាសចរស៊ីវិលចិន (CAAC) បានណែនាំឲ្យក្រុមអ្នកបម្រើការងារនៅលើយន្តហោះទាំងអស់ គួរតែប្រើប្រាស់ខោទឹកនោមក្នុងពេលបំពេញការងាររបស់ពួកគេ ដើម្បីទប់ស្កាត់ការចម្លងជំងឺ COVID-19 ។ ស្ដាប់មើលទៅវាហាក់បីដូចជារឿងគួរឲ្យអស់សំណើចបន្តិច តែក្រុមអ្នកជំនាញចិនបានអះអាងថា វិធីការពារខ្លួនមួយនេះពិតជាមានប្រសិទ្ធភាពខ្ពស់ណាស់ ក្នុងការទប់ស្កាត់ការចម្លងជំងឺ COVID-19 ព្រោះថានៅពេលប្រើប្រាស់ខោទឹកនោម ក្រុមអ្នកបម្រើការងារនៅលើយន្តហោះទាំងអស់នឹងមិនចាំបាច់ទៅប្រើបាស់បន្ទប់ទឹករួមជាមួយនឹងអ្នកដំណើរឡើយ។

    ក្រុមអ្នកជំនាញចិនបានលើកយកករណីឆ្លងជំងឺ COVID-19 មួយមកពន្យល់ថា កាលពីខែសីហាកន្លងទៅនេះ មានស្រ្តីម្នាក់បានធ្វើដំណើរពីប្រទេសអ៉ីតាលីទៅកាន់ប្រទេសកូរ៉េខាងត្បូង ដោយស្រ្តីអ្នកដំណើររូបនោះបានពាក់ម៉ាស់ប្រភេទ N95 ជាប់ជាប្រចាំអំឡុងពេលគាត់ធ្វើដំណើរ ប៉ុន្តែចុងក្រោយគាត់នៅតែឆ្លងជំងឺ COVID-19 ដដែល ហើយគេជឿថាមានកន្លែងតែមួយគត់ដែលស្ត្រីរូបនេះភ្លេចខ្លួនដោះម៉ាស់ចេញនោះ គឺនៅក្នុងបន្ទប់ទឹកនៅលើយន្តហោះ ឬបន្ទប់ទឹកនៅបរិវេណព្រលានយន្តហោះ។

    ក្រៅតែពីណែនាំឲ្យប្រើប្រាស់ខោទឹកនោម ក្រុមអ្នកជំនាញចិនក៏បានណែនាំឲ្យក្រុមអ្នកបម្រើការងារលើយន្តហោះអនុវត្តវិធានការសុវត្ថិភាពមួយចំនួនទៀតដូចជា៖

    -ពាក់ម៉ាស់វេជ្ជសាស្រ្តឲ្យបានខ្ជាប់ខ្ជួន

    -ពាក់ស្រោមដៃវេជ្ជសាស្រ្ត (២ ជាន់)

    -ពាក់វ៉ែនតាការពារសុវត្ថិភាព (វ៉ែនតាប្លាស្ទិកដែលអាចការពារបានជុំវិញបរិវេណភ្នែក)

    -ពាក់មួកប្លាស្ទិក

    -ប្រើប្រាស់សំលៀកបំពាក់ការពារសុវត្ថិភាពជំនួសឲ្យឯកសណ្ឋានក្រុមហ៊ុន

    -ពាក់ស្បែកជើងការពារសុវត្ថិភាព៕

     

    អត្ថបទ៖ភក្តី

    ប្រភព៖ World of Buzz

    Share This Post: