អ្នកដំណើរប្រហោងពោះគ្រប់គ្នា ពេលមើលតាមបង្អួចយន្តហោះ ស្រាប់តែប្រទះឃើញបែបនេះ (មានវីដេអូ)
អាមេរិក៖ បុរសជាអ្នកដំណើរម្នាក់ត្រូវបានចាប់ខ្លួនបញ្ជូនទៅកាន់ប៉ុស្តិ៍ប៉ូលិសជាបន្ទាន់ បន្ទាប់ពីរូបគាត់ព្យាយាមឡើងទៅលេងលើស្លាបយន្តហោះដែលប្រុងនឹងចេញដំណើរទៅហើយ។ សារព័ត៌មាន 9News បានឲ្យដឹងថា ហេតុការណ៍នេះបានកើតឡើងនៅក្នុងព្រលានយន្តហោះអន្តជាតិ McCarran ក្រុង Las Vegas រដ្ឋ Nevada សហរដ្ឋអាមេរិក ខណៈបុរសដែលត្រូវបានគេចាប់ខ្លួននេះមិនត្រូវបានគេបង្ហាញអត្តសញ្ញាណច្បាស់លាស់ឡើយដោយគេអាចដឹងត្រឹមថាគាត់គឺជាពលរដ្ឋអាមេរិកម្នាក់។

ប្រភពខាងលើបន្តថា យន្តហោះដឹកអ្នកដំណើរមួយគ្រឿងនេះជាយន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ Alaska Airlines មានជើងហោះហើរលេខ 1367 និងមានគោលដៅហោះចេញពីក្រុង Las Vegas ឆ្ពោះទៅកាន់ក្រុង Portland រដ្ឋ Oregon ភាគខាងលិចសហរដ្ឋអាមេរិកនៅម៉ោង ១២ និង ៣០ នាទីថ្ងៃត្រង់នៃថ្ងៃអាទិត្យម្សិលមិញនេះ។ យ៉ាងណាក្តី ជើងហោះត្រូវបានពន្យារបន្តិចព្រោះតែសកម្មភាពរបស់បុរសអាមេរិកខាងលើនេះហើយតាមការសន្និដ្ឋានបឋមគេគិតថា អ្នកដំណើររូបនេះអាចជាមនុស្សមានសតិមិនប្រក្រតី។ លោកអ្នកអាចទស្សនាហេតុការណ៍នេះទាំងស្រុងដូចក្នុងវីដេអូខាងក្រោម៖
អត្ថបទ៖ ភក្តី
ប្រភព៖ 9New