ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    បញ្ឈប់ទម្លាប់ទាំងនេះភ្លាម ប្រសិនបើចង់ទទួលបានស្បែកតឹងណែនស្រស់ស្អាតគ្មានស្នាមជ្រីវជ្រួញ 

    BY Khmernote Media July 9, 2018
    បញ្ឈប់ទម្លាប់ទាំងនេះភ្លាម ប្រសិនបើចង់ទទួលបានស្បែកតឹងណែនស្រស់ស្អាតគ្មានស្នាមជ្រីវជ្រួញ 

    មនុស្សសឹងតែគ្រប់គ្នាចង់រក្សាបាននូវស្បែកដែលទន់រលោងតឹងណែនស្រស់ស្អាត ដោយសុខចិត្តចំណាយប្រាក់ទិញផលិតផលថែរក្សាសម្រស់ផ្សេងៗមកប្រើប្រាស់។ ប៉ុន្តែជាញឹកញយគ្មាននរណាចាប់អារម្មណ៍ទេថាសកម្មភាព ឬទម្លាប់ប្រចាំថ្ងៃរបស់ពួកគេជះឥទ្ធិពលអវិជ្ជមានលើស្បែក។ អត្ថបទខាងក្រោមនឹងបង្ហាញឲ្យដឹងពីទម្លាប់មួយចំនួនដែលបំផ្លាញស្បែកបង្កឲ្យកើតមានស្នាមជ្រីវជ្រួញ ហើយអ្នកគួរផ្លាស់ប្ដូរទម្លាប់ទាំងនេះចេញភ្លាម ប្រសិនបើចង់រក្សាបាននូវស្បែកដែលមានសុខភាពល្អស្រស់ស្អាត ៖

    ១. លាងសម្អាតមុខញឹកញាប់ពេក ៖ វាជារឿងល្អក្នុងការថែរក្សាស្បែកមុខឲ្យស្អាត ជាពិេសសប្រសិនបើអ្នកមានស្បែកមុខខ្លាញ់ ឬស្បែកមុខមានមុន។ ទោះជាយ៉ាងណាក៏ដោយ អ្នកឯកទេសខាងសម្រស់មិនណែនាំឲ្យប្រើប្រាស់ផលិតផលខាត់ ឬបកស្បែកមុខច្រើនជាង ២ដងក្នុងមួយសប្តាហ៍ឡើយ។ ហើយអ្នកក៏មិនគួរលាងសម្អាតមុខជាមួយនឹងឡេ ឬទឹកជូតសម្អាតមុខ (Tonic) ជាប្រចាំដែរ។ ផលិតផលទាំងនេះជ្រៀតជ្រែកបរិយាកាសធម្មជាតិនៃស្បែកដែលកាត់បន្ថយភាពស៊ាំនៃស្បែក និងធ្វើឲ្យស្បែកស្ងួតខ្លាំង ហើយនេះជាហេតុផលចម្បងបំផុតមួយនៃការលេចឡើងនូវស្នាមជ្រីវជ្រួញ។

    ២. គេងដោយដាក់មុខលើខ្នើយ ៖ មនុស្សជាច្រើនចូលចិត្តគេងផ្កាប់មុខ។ ប៉ុន្តែការធ្វើដូច្នេះ គឺហាក់ដូចជាយើងកំពុងច្របាច់ ឬរឹតសង្កត់ និងបំផ្លាញស្បែក ក៏ដូចជារារាំងចរន្តឈាមធម្មតាដែលធ្វើឲ្យស្បែកកើតមានបញ្ហាកង្វះនៃអុកស៊ីសែននៅពេលយប់។ ដូច្នេះដើម្បីកាត់បន្ថយហានិភ័យអ្នកគួរតែផ្លាស់ប្ដូររបៀបនៃការគេង។ ទីតាំងនៃការគេងល្អបំផុត គឺគេងផ្ងារ ឬគេងផ្អៀង។

    ៣. ការជក់បារី ៖ សារធាតុនីកូទីន និងជាតិជ័រដែលមានផ្ទុកក្នុងបារីធ្វើឲ្យស្បែកស្ងួត ហើយជាលទ្ធផលចុងក្រោយស្នាមជ្រីវជ្រួញក៏លេចឡើង។

    ៤. ការតុបតែងមុខលើសពេក ៖ ការប្រើប្រាស់គ្រឿងសម្អាងច្រើនស្រទាប់ពេកលើស្បែកមុខរាល់ថ្ងៃទប់ស្កាត់ស្បែកពីការដកដង្ហើម។ ហើយការលាងសម្អាតគ្រឿងសម្អាងទាំងអស់ចេញពីផ្ទៃមុខនៅមុនពេលចូលគេងក៏ជារឿងសំខាន់ចាំបាច់ត្រូវធ្វើផងដែរ ដើម្បីអាចជៀសផុតពីស្នាមជ្រួញ។

    ៥. ចំណាយពេលច្រើននៅមុខអេក្រង់នៃគ្រឿងអេឡិចត្រូនិក ៖ ក ជាផ្នែកដំបូងបង្អស់នៃរាងកាយដែលអ្នកនឹងសម្គាល់ឃើញការបំផ្លាញ ឬខូចខាតដោយសារស្នាមជ្រីវជ្រួញចាប់ផ្ដើមលេចឡើង។ អ្នកគួរព្យាយាមធ្វើលំហាត់ប្រាណស្បែកមុខឲ្យបានទៀងទាត់ ដោយការម៉ាស្សាមុខ និងករបស់អ្នក។

    ៦. ការទំពារស្ករកៅស៊ូជាប់ជានិច្ច ៖ ទម្លាប់នៃការទំពារស្ករកៅស៊ូញឹកញាប់ ឬជាប់ជានិច្ច គឺគ្រោះថ្នាក់ចំពោះសម្រស់របស់អ្នក។ ចលនាថ្គាមជាអចិន្រ្តៃយ៍អាចបណ្តាលអោយកើតមានស្នាមជ្រួញនៅជុំវិញមាត់ពីព្រោះស្បែកនៅតំបន់នេះលាតសន្ធឹង។ ដើម្បីជាការប្រសើរចូរជំនួសស្ករកៅស៊ូជាមួយស្ករគ្រាប់។

    ៧. របបអាហារគ្មានជាតិខ្លាញ់ ៖ ជាតិខ្លាញ់ គឺសំខាន់ខ្លាំងណាស់សម្រាប់ស្បែក។ ប្រសិន​​​បើស្បែកមិនទទួលបានជាតិខ្លាញ់គ្រប់គ្រាន់ទេនោះ វានឹងប្រែជាស្ងួតគ្មានភាពរលោង។ ប្រភពនៃអាស៊ីតខ្លាញ់ល្អៗមានដូចជា ត្រី គ្រាប់ធញ្ញជាតិ និងប្រេងអូលីវ។

    ៨. ការងូតទឹកក្ដៅរយៈពេលយូរ ឬក្ដៅខ្លាំង ៖ ការងូតទឹកក្ដៅយូរពេក ឬងូតទឹកក្ដៅខ្លាំងអាចបណ្ដាលឲ្យស្បែកកើតមានបញ្ហាមួយចំនួនរួមបញ្ចូលទាំងការលេចឡើងនូវស្នាមជ្រីវជ្រួញផងដែរ។ ទឹកក្ដៅធ្វើឲ្យស្បែកស្ងួតបាត់បង់ជាតិខ្លាញ់ធម្មជាតិកាត់បន្ថយលក្ខណៈសម្បត្តិការពារភាពជ្រីវជ្រួញ។ ដូច្នេះដើម្បីជៀសផុតពីបញ្ហាសីតុណ្ហភាពនៃទឹកមិនគួរលើសពី ៣៧ អង្សារ និងងូតយូរជាង ១០ នាទីឡើយ។

    ៩. មិនពាក់វ៉ែនតា ឬ ខនថេកឡេន (contact lens) នៅពេលអ្នកមានភ្នែកខ្សោយមើលមិនច្បាស់ ៖ អ្នកដែលមានភ្នែកខ្សោយមើលមិនច្បាស់បើកភ្នែកព្រឹមៗគ្រប់ពេល។ ពួកគេសម្លឹងមើលព្រឹមៗនៅពេលមិនពាក់វ៉ែនតា ហើយការមើលដោយបែបនេះជះឥទ្ធិពលអវិជ្ជមានដល់ស្ថានភាពស្បែកដែលស្ដើងជុំវិញភ្នែក ហើយបង្កជាស្នាមជ្រួញលើផ្ទៃមុខ។ ដូច្នេះកុំភ្លេចពាក់វ៉ែនឲ្យសោះ ជាពិសេសខណៈពេលធ្វើការនៅមុខកុំព្យូរទ័រ។

    ១០. មិនប្រើប្រាស់ឡេ ឬគ្រីមការពារកម្ដៅព្រះអាទិត្យ​​​ ៖ ពន្លឺព្រះអាទិត្យអាចធ្វើឲ្យស្បែកឆាប់ចាស់កើតមានស្នាមជ្រីវជ្រួញ។ ដូច្នេះការប្រើប្រាស់ឡេលាបការពារកម្ដៅថ្ងៃនៅមុនពេលចេញទៅក្រៅ ឬទៅលេងសមុទ្រជារឿងសំខាន់ដើម្បីការពារស្បែកពីបញ្ហាផ្សេងៗ៕

    អត្ថបទ ៖ ប៊ី

    ប្រភព ៖ Brightside

    Share This Post:
    MPO4D jitutoto mpo4d Mpoplay