ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    សហរដ្ឋអាមេរិកចាប់ផ្ដើមដំណើរការចាក់វ៉ាក់សាំងដល់ពលរដ្ឋជាផ្លូវការ ហើយអ្នកគ្រូពេទ្យម្នាក់នេះគឺជាមនុស្សដំបូងដែលបានទទួលវា

    BY autoadmin December 15, 2020
    សហរដ្ឋអាមេរិកចាប់ផ្ដើមដំណើរការចាក់វ៉ាក់សាំងដល់ពលរដ្ឋជាផ្លូវការ ហើយអ្នកគ្រូពេទ្យម្នាក់នេះគឺជាមនុស្សដំបូងដែលបានទទួលវា

    ការចាក់ថ្នាំបង្ការជំងឺ COVID-19 បានចាប់ផ្តើមនៅទូទាំងសហរដ្ឋអាមេរិក ដោយរដ្ឋាភិបាលគ្រោងនឹងចាក់វ៉ាក់សាំងចំនួន ៤០ លានដូស ទូទាំងប្រទេសនៅដំណាច់ឆ្នាំនេះ។ ការដឹកជញ្ជូនដំបូងនៃថ្នាំវ៉ាក់សាំងចំនួន ២.៩ លានដូស ដែលត្រូវបានបង្កើតឡើងដោយក្រុមហ៊ុនយក្សអាមេរិក Pfizer និងក្រុមហ៊ុនអាល្លឺម៉ង់ BioNTech ក៏បានចាប់ផ្តើមជាបន្ដបន្ទាប់ហើយដែរ បន្ទាប់ពីវ៉ាក់សាំងបានទទួលការយល់ព្រមឱ្យប្រើប្រាស់ជាបន្ទាន់ពីរដ្ឋបាលចំណីអាហារនិងឱសថ (FDA) ។

    នៅព្រឹកថ្ងៃច័ន្ទការចាក់វ៉ាក់សាំងដល់វេជ្ជបណ្ឌិត គិលានុបដ្ឋាយិកា និងបុគ្គលិកដទៃទៀត បានចាប់ផ្តើមនៅមន្ទីរពេទ្យមួយក្នុងទីក្រុងញូវយ៉ក។ Sandra Lindsay គឺជាគិលានុប្បដ្ឋាយិកាម្នាក់ ដែលជាមនុស្សដំបូងគេនៅទីនោះដែលបានទទួលការចាក់វ៉ាក់សាំងនេះ។ Sandra Lindsay បាននិយាយថា នាងសង្ឃឹមថា៖«នេះគឺជាការចាប់ផ្តើមនៃការបញ្ចប់ពេលវេលាដ៏ឈឺចាប់បំផុតនៅក្នុងប្រវត្តិសាស្ត្ររបស់យើង»។

    រដ្ឋាភិបាលរំពឹងថា វ៉ាក់សាំងចំនួន ៤០ លានដូស នឹងត្រូវផ្តល់ជូននៅដំណាច់ឆ្នាំ ពោលគឺ ២៥ លានដូស នៃវ៉ាក់សាំង Pfizer ។ ថ្នាំដែលនៅសល់គឺជាវ៉ាក់សាំងមួយប្រភេទទៀតពីក្រុមហ៊ុន Moderna ដែលកំពុងត្រូវបានត្រួតពិនិត្យដោយរដ្ឋបាលចំណីអាហារនិងឪសថ ដើម្បីទទួលបានការអនុញ្ញាតឱ្យប្រើប្រាស់ជាបន្ទាន់។ បុគ្គលិកថែទាំសុខភាព និងអ្នករស់នៅមណ្ឌលថែទាំ នឹងស្ថិតក្នុងចំណោមមនុស្សដំបូងបង្អស់ដែលត្រូវចាក់ថ្នាំបង្ការ ហើយសាធារណជនទូទៅរំពឹងថា នឹងទទួលបាននៅពេលក្រោយ៕

    អត្ថបទ៖ លីដា
    ប្រភព៖ NHK

    Share This Post: