សាហាវមែន! វីដេអូស្តែងៗ ប៉ូលិសអាមេរិកបាញ់តតាំងគ្នាជាមួយខ្មាន់កាំភ្លើងម្នាក់ ដែលបាញ់រះនៅឯកម្មវិធីប្រគុំក្នុងទីក្រុងញូវយ៉ក
អាមេរិក៖ ប៉ូលិសអាមេរិកបានបាញ់សម្លាប់បុរសជាខ្មាន់កាំភ្លើងម្នាក់ដែលបានយកកាំភ្លើងទៅបាញ់រះនៅឯកម្មវិធីប្រគុំតន្ត្រីជាសាធារណៈមួយនៅទីក្រុងញូវយ៉កកាលពីថ្ងៃអាទិត្យកន្លងទៅនេះ។ បុរសជាខ្មាន់កាំភ្លើងមិនត្រូវបានគេស្គាល់អត្តសញ្ញាណឡើយហើយប្រភពច្បាស់លាស់របស់គាត់ក៏គេមិនទាន់បានដឹងដែ តែយ៉ាងណាក្តីតាមតាមរយៈសម្មភាពរបស់គាត់គេអាចយល់ថា ករណីនេះមិនមែនជាករណីធ្វើភារវកម្មនោះទេ តែវាជាករណីបុគ្គលដែលមានបញ្ហាផ្លូវចិត្តច្រើនជាង។

តាមរយៈវីដេអូដែលថតបានដោយក្រុមអ្នកទៅទស្សនាការប្រគុំតន្រ្តីនោះបានបង្ហាញថា ខ្មាន់កាំភ្លើងបានស្រែកថា “សម្លាប់ខ្ញុំមក” ជាច្រើនដង និងបានបាញ់រះទៅលើអាកាសជាច្រើនគ្រាន់ ហើយពេលប៉ូលិសទៅដល់កន្លែងកើតហេតុប៉ូលិសបានព្យាយាមលួងលោមឲ្យគាត់ទម្លាក់អាវុធចុះនិងព្រមឲ្យប៉ូលិសចាប់ខ្លួនតាមសម្រួល តែខ្មាន់កាំភ្លើងមិនព្រមធ្វើតាមឡើយ និងនៅតែធ្វើសកម្មភាពដ៏គឃ្លើនរបស់គាត់បន្តទៀត។ ដោយមិនអាចគ្រប់គ្រងស្ថានការបាន បន្តិចក្រោយមកប៉ូលិសក៏បានបើកការបាញ់ប្រហារទៅកាន់ខ្មាន់កាំភ្លើងតែម្តង ហើយរូបគាត់បានស្លាប់បាត់បង់ជីវិតពេលបញ្ជូនទៅដល់មន្ទីរពេទ្យ។ សូមបញ្ជាក់ថា ហេតុការណ៍នេះមិនបានបង្កគ្រោះថ្នាក់ដល់ពលរដ្ឋណាម្នាក់ឡើង ក្រៅតែពីបុរសជាខ្មាន់កាំភ្លើងរូបនោះត្រូវស្លាប់បាត់បង់ជីវិត៕




អត្ថបទ៖ ភក្តី
ប្រភព៖ Daily Mail