អន្តរជាតិ
គ្រែដេក Gamer! ជប៉ុនចេញលក់គ្រែពិសេសសម្រាប់អ្នកលេងហ្គេម លេងហត់ដេកបានភ្លាម ងើបពីដេកមកអាចលេងហ្គេមបានភ្លែត ឯតម្លៃវិញមិនធម្មតាឡើយ
BY autoadmin
December 15, 2020
ក្រុមហ៊ុនជប៉ុនមួយទើបតែបានបញ្ចេញលក់គ្រែគេងដ៏ពិសេស ដែលអាចផ្តល់ភាពងាយស្រួល និងផាសុខភាពបំផុត សម្រាប់អ្នកនិយមចូលចិត្តលេងហ្គេមក្នុងរយៈពេលយូរ។ បើយោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន World of Buzz បានបង្ហាញឲ្យឃើញថា គ្រែពិសេសនេះក្រៅតែពីមានពូក ភួយ ខ្នើយដូចគ្រែធម្មតាហើយ វាត្រូវបានគេរចនាឡើងដោយមានបំពាក់នូវកន្លែងពិសេសជាច្រើនទៀតដូចជា កន្លែងដាក់អេក្រង់កុំព្យូទ័រ ដាក់ម៉ាស៊ីនកុំព្យូទ័រ កន្លែងដាក់ភេសជ្ជៈ ដាក់អាហារញ៉ាំ និងកន្លែងសម្រាប់ភ្ជាប់ចរន្តអគ្គិសនីជាដើម។ ជារួមគ្រែមួយនេះគឺអាចផ្តល់ភាពភាពងាយស្រួលទាំងក្នុងពេលលេងហ្គេម និងបន្ទាប់ពីលេងហ្គេមរួច លោកអ្នកក៏អាចបន្តគេងនៅលើនោះបានផងដែរ។ ចំពោះតម្លៃរបស់វាគឺប្រមាណជា ១២៦ ៣០០ យេន (៤ ៩១៦ ដុល្លារអាមេរិក)៕


អត្ថបទ៖ ភក្តី
ប្រភព៖ World of Buzz