ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    លោក វ្លាឌីមៀ ពូទីន បានអបអរសាទរដល់លោក ចូ បៃដិន ចំពោះជ័យជម្នះនៅក្នុងការបោះឆ្នោតប្រធានាធិបតីជាផ្លូវការ

    BY autoadmin December 15, 2020
    លោក វ្លាឌីមៀ ពូទីន បានអបអរសាទរដល់លោក ចូ បៃដិន ចំពោះជ័យជម្នះនៅក្នុងការបោះឆ្នោតប្រធានាធិបតីជាផ្លូវការ

    ប្រធានាធិបតីរុស្ស៊ីលោក វ្លាឌីមៀ ពូទីន នៅថ្ងៃអង្គារនេះ បានអបអរសាទរដល់លោក ចូ បៃដិន ចំពោះជ័យជម្នះរបស់គាត់នៅក្នុងការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិក បន្ទាប់ពីលោក ចូ បៃដិន បានឈ្នះសំឡេងប្រតិភូតាមរដ្ឋដែលកំណត់ជាផ្លូវការ។ វិមានក្រឹមឡាំងធ្លាប់បាននិយាយថា ខ្លួនរង់ចាំលទ្ធផលផ្លូវការនៃការបោះឆ្នោត មុនពេលអបអរចំពោះការឈ្នះរបស់លោក ចូ បៃដិន ទោះបីជាប្រទេសដទៃទៀត បានអបអរសាទរលើជ័យជម្នះរបស់គាត់ នៅក្នុងថ្ងៃបន្ទាប់ពីការបោះឆ្នោតកាលពីថ្ងៃទី៣ ខែវិច្ឆិកា ក៏ដោយ។

    វិមានក្រឹមឡាំងបានដកស្រង់សម្តីលោក ពូទីន ថា៖«សម្រាប់ខាងខ្ញុំ ខ្ញុំបានត្រៀមខ្លួនរួចជាស្រេចសម្រាប់ការធ្វើអន្តរកម្ម និងទាក់ទងជាមួយអ្នក»។ វិមានក្រឹមឡាំងបន្ថែមថាលោក ពូទីន ជូនពរដល់ប្រធានាធិបតីដែលជាប់ឆ្នោតឱ្យទទួលជោគជ័យ និងបានបង្ហាញការជឿជាក់ថារុស្ស៊ី និងសហរដ្ឋអាមេរិក ដែលមានការទទួលខុសត្រូវពិសេសចំពោះសន្តិសុខ និងស្ថេរភាពពិភពលោក អាចជួយដោះស្រាយបញ្ហា និងបញ្ហាជាច្រើនដែលពិភពលោកកំពុងប្រឈមមុខ៕

    អត្ថបទ៖ លីដា
    ប្រភព៖ រ៉យទ័រ

    Share This Post: