ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ជើងយន្តហោះជាច្រើនត្រូវបានលុបចោល ដោយសារផ្ទុះភ្នំភ្លើងនៅកោះបាលី

    BY Khmernote Media June 30, 2018
    ជើងយន្តហោះជាច្រើនត្រូវបានលុបចោល ដោយសារផ្ទុះភ្នំភ្លើងនៅកោះបាលី

    ឥណ្ឌូនេស៊ី៖ កាលពីថ្ងៃសុក្រ ម្សិលមិញនេះ ជើងហោះហើរទាំងអស់ ដែលធ្វើដំណើរឆ្ពោះទៅកាន់កោះបាលី និងធ្វើដំណើរពីកោះបាលីត្រលប់មកវិញ ត្រូវបានលុបចោលទាំងអស់ ដោយសារតែបំផ្ទុះភ្នំភ្លើង Mount Agung បានកើតឡើងសារជាថ្មីម្តងទៀត។ ព្រលានយន្តហោះអន្តរជាតិ I Gusti Ngurah Rai (DPS) Denpasar ត្រូវបានបិទទ្វារ បន្ទាប់ពីវាត្រូវបានគេរាយការណ៍ថាភ្នំភ្លើងខាងលើបានផ្ទុះឡើងមានកំទេចផេះ និងអណ្តាតភ្លើង។

    ភ្នំ Mount Agung បានផ្ទុះម្តងកាលពីចុងឆ្នាំ២០១៧ ហើយឥលូវនេះបានផ្ទុះឡើងម្តងទៀតជាមួយកំទេចផេះ ដែលមានរយៈកំពស់រហូតដល់ទៅ ២,៥០០ម៉ែត្រនៅលើអាកាស ហើយអណ្តាតភ្លើងត្រូវបានគេប្រទះឃើញមាននៅក្នុងរណ្តៅភ្នំ Sutopo Purwo Nugroho ទៀតផង។ នេះមិនមែនជាលើកទីមួយទេ ដែលព្រលានយន្តហោះខាងលើត្រូវបានបិទ ដោយសារតែបំផ្ទុះភ្នំភ្លើង ហើយលើកនោះជើងហោះហើរ ៤៨ជើងត្រូវបានលុបចោល (ជើងហោះហើរអន្តរជាតិចំនួន៣៨ជើង និងជើងហោះហើរក្នុងស្រុក១០ជើង)  ដែលប៉ះពាល់ដល់អ្នកដំណើរ ៨,៣៣៤នាក់៕

    អត្ថបទ៖ ឌី
    ប្រភព៖ worldofbuzz

    Share This Post:
    MPO4D jitutoto mpo4d Mpoplay