Ronaldo ជួបជាមួយនឹង Suarez នៅក្នុងយប់នេះក្នុងព្រឹតិ្តការណ៍បាល់ទាត់ពិភពលោក FIFA World Cup នៅរុស្សីបើមិនបានទស្សនាប្រាកដជាស្ដាយក្រោយ
- June 30, 2018
ការប្រកួតពានរង្វាន់ FIFA World Cup វគ្គ 16 ក្រុមចុងក្រោយនៅក្នុងរាត្រីនេះមានដល់ទៅ 2 គូរឯណោះនៅក្នុងរាត្រីនេះ ខណៈដែលការប្រកួតនៅក្នុងរាត្រីនេះសុទ្ធតែគូរជក់ចិត្តទាំងអស់ វាពិតជាសោកស្ដាយប្រសិនបើរំលង់មិនបានទស្សនានៅក្នុងយប់នេះ។
បន្ទាប់ពីការប្រកួតរវាងក្រុមជម្រើសជាតិ អាហ្សង់ទីន និង បារាំង បញ្ចប់ទៅនៅក្នុងយប់នេះ នៅវេលាម៉ោង 1 ទាបភ្លឺក្រុមជម្រើសជាតិ អ៊ុយរូហ្គាយ និងត្រូវប៉ះគ្នាជាមួយនឹងក្រុមជម្រើសជាតិ ព័រទុយហ្គាល់ នៅក្នុងវគ្គ 16 ក្រុមគូរទី 2។ ហើយការប្រកួតរវាងក្រុមទាំងពីរនៅក្នុងយប់នេះធានាដឹងថានឹងល្អមើលដូចគូរទី 1 អញ្ចឹង។

ក្រុមជម្រើសជាតិ អ៊ុយរូហ្គាយ និងក្រុមជម្រើសជាតិ ព័រទុយហ្គាល់ មិនធ្លាប់មានប្រវតិ្តប៉ះគ្នាទេកាលពីមុនមក ហើយនៅក្នុងយប់នេះគឺជាលើកដំបូងដែលក្រុមទាំងពីរប៉ះគ្នានៅក្នុងព្រឹតិ្តការណ៍បាល់ទាត់ពិភពលោក FIFA World Cup នេះតែម្ដង។ ការប្រកួតរបស់ក្រុមទាំងពីរនេះ នឹងមានមួយក្រុមដែលមានវាសនាបន្ដដំណើរទៅវគ្គ Quarter-Final ចំណែកឯអ្នកចាញ់វិញបន្សល់ទុកត្រឹមតែទឹកភ្នែកចាកចេញទាំងសោកស្ដាយ។

បុត្រ
- Share This Post:






