ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    សង្ឃទំនើងមួយអង្គទើបបួសដើម្បីឲ្យជីវិតមានព្រះធម៌ជាប់ខ្លួន ស្រាប់តែឆាន់ស្រាស្រវឹងឈ្លោះគ្នាជាមួយព្រះសង្ឃផ្សេង តេឲ្យប្រពន្ធយកកាំភ្លើងមកបាញ់ផ្អើលវត្ត

    BY autoadmin December 17, 2020
    សង្ឃទំនើងមួយអង្គទើបបួសដើម្បីឲ្យជីវិតមានព្រះធម៌ជាប់ខ្លួន ស្រាប់តែឆាន់ស្រាស្រវឹងឈ្លោះគ្នាជាមួយព្រះសង្ឃផ្សេង តេឲ្យប្រពន្ធយកកាំភ្លើងមកបាញ់ផ្អើលវត្ត

    ថៃ៖ ព្រះសង្ឃថៃមួយអង្គត្រូវបានប៉ូលិសចាប់ខ្លួនពាក់ព័ន្ធនឹងបទល្មើសប្រើប្រាស់អាវុធខុសច្បាប់បាញ់ផ្អើលពេញវត្តបន្ទាប់ពីសង្ឃអង្គនេះស្រវឹងស្រា និងមានជំលោះជាមួយព្រះសង្ឃផ្សេងទៀតដែលគង់នៅក្នុងវត្តជាមួយគ្នា។ ហេតុការណ៍នេះបានកើតឡើងនៅក្នុងវត្តមួយកន្លែងស្ថិតនៅក្នុងស្រុក Ban Bueng ខេត្ត Chon Buri ភាគខាងកើតប្រទេសថៃ។

    បើតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន The Thaiger បានឲ្យដឹងថា ព្រះសង្ឃអង្គនេះមានព្រះនាមថា Kritsana Yoosi ព្រះជន្ម ៤២ វស្សា និងទើបតែបានបួសរយៈពេល ២ ខែប៉ុណ្ណោះ។ ប្រភពខាងលើបានបញ្ជាក់ថា មូលហេតុដែលលោក Kritsana Yoosi សម្រេចទៅបួសក៏ព្រោះតែគាត់ធ្លាប់សន្យាជាមួយគ្រួសារថា បើគាត់ត្រូវឆ្នោតគាត់នឹងទៅបួសភ្លាមដើម្បីឲ្យជីវិតមានព្រះធម៌ជាប់ខ្លួននិងអាចរស់បានល្អប្រសើរជាងមុនបន្តិច។ ជាសំណាងល្អប៉ុន្មានខែមុននេះគាត់ក៏ត្រូវឆ្នោតបានលុយចំនួន ១០០ ០០០ បាត (៣ ៣៥៣ ដុល្លារអាមេរិក) ហើយគាត់ក៏បានទៅបួសតាមការសន្យាមែន។

    យ៉ាងណាក្តី នៅក្នុងថ្ងៃកើតសង្ឃអង្គនេះបានឆាន់ស្រាឡើងស្រវឹងហើយក៏បានឈ្លោះគ្នាជាមួយនឹងព្រះសង្ឃផ្សេងទៀតនៅក្នុងវត្ត ហើយពេលឈ្លោះគ្នានោះ តេគុណបានតេទូរស័ព្ទប្រាប់ប្រពន្ធឲ្យយកកាំភ្លើងដែលលាក់ទុកនៅផ្ទះមកឲ្យតេគុណដល់ក្នុងវត្ត ហើយតេគុណក៏បានបាញ់ជាច្រើនគ្រាប់ទៅលើអាកាសតែមិនបានបង្កគ្រោះថ្នាក់ដល់អ្នកណាម្នាក់ឡើយ។ បើទោះជាយ៉ាងនេះក្តី គាត់ត្រូវប៉ូលិសចាប់ខ្លួនពីបទកាន់កាប់និងប្រើប្រាស់អាវុធខុសច្បាប់៕

    អត្ថបទ៖ ភក្តី

    ប្រភព៖  The Thaiger 

    Share This Post: