ច្បាប់ចរាចរណ៍ថ្មីនៅម៉ាឡេស៊ី អ្នកបើកបរបំពានភ្លើងស្តុបក្រហមនឹងត្រូវពិន័យជិត ៥០០ ដុល្លារ ឬជាប់គុកដល់ ៦ ខែ
ម៉ាឡេស៊ី៖ អាជ្ញាធរម៉ាឡេស៊ីបានសម្រេចដាក់ឲ្យអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកថ្មី ដែលមានលក្ខណៈតឹងរឹងជាងមុនដើម្បីធានាសុវត្ថិភាពនិងសណ្ដាប់ធ្នាប់សម្រាប់អ្នកធ្វើដំណើរឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ជាងមុនដែរ។ បើយោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន World of Buzz បានឲ្យដឹងថា ច្បាប់ថ្មីនេះនឹងផ្តោតទៅសំខាន់ទៅលើអ្នកបើកបរក្នុងពេលមានភ្លើងស្តុបក្រហម ដែលកន្លងមកគេបានសង្កេតឃើញថា ក្រុមអ្នកដឹកជញ្ជូន និងពលរដ្ឋទូទៅដែលប្រើប្រាស់ម៉ូតូតែងប្រព្រឹត្តិបទល្មើសនេះជាញឹកញាប់។

នៅក្នុងច្បាប់ថ្មីបានកំណត់ថា ជនណាដែលបើកនៅក្នុងពេលមានភ្លើងស្តុបក្រហមនឹងត្រូវធ្វើការផាកពិន័យជាប្រាក់ចំនួន ២ ០០០ វីងហ្គីត (៤៩៥ ដុល្លារអាមេរិក) ឬជាក់គុករហូតដល់ ៦ ខែ។ បើតាមសេចក្តីប្រកាសរបស់អាជ្ញាធរម៉ាឡេស៊ីបានឲ្យដឹងថា ច្បាប់ថ្មីនេះនឹងត្រូវផ្តើមអនុវត្តទូទាំងប្រទេសចាប់ពីថ្ងៃទី ១៥ ខែ ឆ្នូនេះតទៅ។ តាមរយៈច្បាប់ថ្មីនេះអាជ្ញាធរម៉ាឡេស៊ីរំពឹងថានឹងអាចកាត់បន្ថយភាពអសណ្ដាប់ធ្នាប់ក្នុងការបើកបរលើដងផ្លូវបានមួយចំណែកធំក៏ដូចជាកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍បានច្រើនផងដែរ៕

អត្ថបទ៖ ភក្តី
ប្រភព៖ World of Buzz