ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    អាមេរិកនឹងអនុញ្ញាតិឲ្យប្រើប្រាស់វ៉ាក់សាំងកូវីដ១៩មួយប្រភេទទៀត

    BY autoadmin December 18, 2020
    អាមេរិកនឹងអនុញ្ញាតិឲ្យប្រើប្រាស់វ៉ាក់សាំងកូវីដ១៩មួយប្រភេទទៀត

    វ៉ាក់សាំងបង្ការជំងឺ COVID-19 ទី២ នឹងជិតឈានដល់ការអនុម័តជាបន្ទាន់នៅសហរដ្ឋអាមេរិក បន្ទាប់ពីវាត្រូវបានយល់ព្រមពីក្រុមជំនាញ។ ប្រធានរដ្ឋបាលចំណីអាហារនិងឱសថ (FDA) បាននិយាយថា ទីភ្នាក់ងាររបស់លោកនឹងចាត់វិធានការយ៉ាងឆាប់រហ័ស ដើម្បីផ្តល់ការអនុញ្ញាតសម្រាប់វ៉ាក់សាំងក្រុមហ៊ុន Moderna ដើម្បីឱ្យក្រុមហ៊ុនអាចចាប់ផ្តើមដឹកជញ្ជូនវ៉ាក់សាំងរាប់លានដូសរបស់ខ្លួន។ វាកើតឡើងប៉ុន្មានថ្ងៃបន្ទាប់ពីសហរដ្ឋអាមេរិកបានចាប់ផ្តើមយុទ្ធនាការចាក់ថ្នាំបង្ការរោគដ៏ធំបំផុតមិនធ្លាប់ ជាមួយនឹងការដាក់ចេញនូវការប្រើប្រាស់វ៉ាក់សាំងរបស់ក្រុមហ៊ុន Pfizer / BioNTech ។

    បន្ទាប់ពីទទួលបានការយល់ព្រមពីគណៈកម្មការ លោក Stephen Hahn ស្នងការរបស់ FDA បាននិយាយថា ទីភ្នាក់ងាររបស់លោកបានជូនដំណឹងដល់ក្រុមហ៊ុន Moderna ថាខ្លួននឹងធ្វើការយ៉ាងឆាប់រហ័សឆ្ពោះទៅរកការផ្តល់សិទ្ធិប្រើប្រាស់ក្នុងគ្រាអាសន្ន។ និយតករក៏បានរាយការណ៍កាលពីដើមសប្តាហ៍នេះថា វ៉ាក់សាំងរបស់ Moderna មានសុវត្ថិភាព និងមានប្រសិទ្ធភាព ៩៤%។ អាមេរិកបានយល់ព្រមក្នុងការទិញវ៉ាក់សាំងពី Moderna ចំនួន ២០០ លានដូស ហើយវ៉ាក់សាំងចំនួន ៦ លានដូស អាចនឹងត្រៀមបញ្ជូនភ្លាមៗនៅពេលវ៉ាក់សាំងទទួលបានការយល់ព្រមពី FDA ៕

    អត្ថបទ៖ លីដា
    ប្រភព៖ BBC

    Share This Post: