ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ជប៉ុនបាញ់សាកល្បងគ្រាប់រ៉ុកកែតរបស់ខ្លួន ចាញ់ចេញបានតែបន្តិចក៏ធ្លាក់មកវិញផ្ទុះឆាបឆេះតែម្តង (មានវីដេអូ)

    BY Khmernote Media July 2, 2018
    ជប៉ុនបាញ់សាកល្បងគ្រាប់រ៉ុកកែតរបស់ខ្លួន ចាញ់ចេញបានតែបន្តិចក៏ធ្លាក់មកវិញផ្ទុះឆាបឆេះតែម្តង (មានវីដេអូ)

    ជប៉ុន៖ កាលពីថ្ងៃទី៣០ ខែមិថុនា កន្លងទៅនេះ ជប៉ុនបានបញ្ចប់ការបាញ់សាកល្បងគ្រាប់រ៉ុកកែតរបស់ខ្លួន ដោយមិនទទួលបានជោគជ័យឡើយ ព្រោះគ្រាប់រ៉ុកកែតនោះបានផ្ទុះខណៈ ដែលវាទើបតែបាញ់ចេញតែប៉ុន្មានវិនាទីប៉ុណ្ណោះ។ គ្រាប់រ៉ុកកែតដែលជ​ប៉ុនប្រើប្រាស់ក្នុងការបាញ់សាកល្បងនេះ ជាប្រភេទគ្រាប់រ៉ុកកែត MOMO-2 ដែលមានកម្លាំងផ្ទុះខ្លាំងមិនធម្មតា។ ក្រុមហ៊ុនដែលទទួលបន្ទុកអភិវឌ្ឍគ្រាប់រ៉ុកកែតនេះ គឺក្រុមហ៊ុន Interstellar Technologies ដែលទីតាំងបាញ់សាកល្បងនៅក្នុងកោះ Hokkaido ភាគខាងជើងប្រទេសជប៉ុន។

    បើទោះជាការបាញ់សាកល្បងលើកនេះ មិនទទួលបានជោគជ័យក៏ដោយ តែតំណាងរដ្ឋាភិបាលជប៉ុនម្នាក់ បានប្រាប់ក្រុមអ្នកសារព័ត៌មានថា ជប៉ុននឹងព្យាយាមធ្វើការបាញ់សាកល្បងបន្ថែមទៀត រហូតទាល់តែទទួលបានជោគជ័យ ​ហើយជប៉ុននឹងមិនបោះបង់ចោលឡើយ។ លោកអ្នកអាចទស្សនាការបាញ់សាកល្បងនេះ ដូចក្នុងវីដេអូខាងក្រោម៖

    https://www.youtube.com/watch?v=oKtBCj0WK28

    អត្ថបទ៖ ភក្តី

    ប្រភព៖ Reuters

    Share This Post:
    MPO4D jitutoto mpo4d Mpoplay