ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    បាក់ប្លង់សេនៅជាន់ទី២៣ នៃអគារ Mekong View Tower 6 ​ របួសម្នាក់ និងបាត់ខ្លួន២នាក់

    BY Khmernote Media July 2, 2018
    បាក់ប្លង់សេនៅជាន់ទី២៣ នៃអគារ Mekong View Tower 6 ​ របួសម្នាក់ និងបាត់ខ្លួន២នាក់

    ភ្នំពេញ៖ លោកវរសេនីយឯក សៀម សុត្ថាវុធ អធិការនគរបាលខណ្ឌជ្រោយចង្វារបានឲ្យដឹងថា នៅរសៀលថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៨ មានករណីបាក់ស្រុតបេតុងអាគារមេគង្គវីយូ៦​ ដែលកំពុងចាក់​ ស្ថិតនៅភូមិ២ សង្តាត់ជ្រោយចង្វារ​ ខណ្ឌជ្រោយចង្វារ​ រាជធានីភ្នំពេញ។

    លោកអធិការបន្តថាក្នុងហេតុការខាងលើបណ្តាលបណ្តាលឲ្យមានអ្នករបួសម្នាក់ និងបាត់ខ្លួនចំនួន២នាក់។ បច្ចុប្បន្នកម្លាំងជំនាញកំពុងស្វែងរកជនរងគ្រោះដែលបាត់ខ្លួន និងគ្រប់គ្រងកន្លែងកើតហេតុ ៕

    ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ

    Share This Post:
    MPO4D jitutoto mpo4d Mpoplay