ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    អាមេរិកយល់ព្រមបើកផ្លូវឱ្យវ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ របស់ក្រុមហ៊ុន Moderna អាចប្រើប្រាស់ក្នុងករណីបន្ទាន់

    BY autoadmin December 19, 2020
    អាមេរិកយល់ព្រមបើកផ្លូវឱ្យវ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ របស់ក្រុមហ៊ុន Moderna អាចប្រើប្រាស់ក្នុងករណីបន្ទាន់

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNN បានឱ្យដឹងថា រដ្ឋបាលចំណីអាហារនិងឪសថអាមេរិកកាលពីយប់ថ្ងៃសុក្រ បានអនុញ្ញាតឱ្យមានការប្រើប្រាស់វ៉ាក់សាំងទី២ សម្រាប់ការប្រើប្រាស់ជាបន្ទាន់ ខណៈពេលដែលជំងឺ COVID-19 បានកើនឡើងដល់កំណត់ត្រាមួយទៀត ជាមួយនឹងករណីថ្មី និងការស្លាប់កំពុងតែកើនឡើងតាមវិធីដែលមិនធ្លាប់មាន។ រដ្ឋបាលចំណីអាហារនិងឪសថបានផ្តល់សញ្ញាថា ខ្លួននឹងចេញការអនុញ្ញាតឱ្យបានឆាប់សម្រាប់វ៉ាក់សាំងរបស់ Moderna បន្ទាប់ពីអ្នកផ្តល់ប្រឹក្សារបស់ភ្នាក់ងារនេះ បានបោះឆ្នោតកាលពីថ្ងៃព្រហស្បតិ៍ឱ្យមានការយល់ព្រម។

    រដ្ឋបាលចំណីអាហារនិងឪសថអាមេរិកបាននិយាយថា៖«ការអនុញ្ញាតឱ្យប្រើប្រាស់ជាបន្ទាន់ អនុញ្ញាតឱ្យមានការចែកចាយវ៉ាក់សាំងនៅសហរដ្ឋអាមេរិក សម្រាប់ប្រើចំពោះមនុស្សដែលមានអាយុចាប់ពី ១៨ឆ្នាំ ឡើងទៅ»។ មជ្ឈមណ្ឌលត្រួតពិនិត្យនិងបង្ការជំងឺក៏នឹងត្រូវតែផ្ដល់ភ្លើងបៃតងសម្រាប់វ៉ាក់សាំងជាមុន មុនពេលអាចចាក់ថ្នាំបង្ការនេះឱ្យពលរដ្ឋ ហើយក្រុមប្រឹក្សា CDC កំពុងប្រជុំនៅចុងសប្តាហ៍នេះ ដើម្បីពិភាក្សាអំពីវា។ ប្រសិនបើគ្មានការរកឃើញកំហុសណាមួយទេ វ៉ាក់សាំងរបស់ Moderna អាចត្រូវបានចែកចាយនៅសហរដ្ឋអាមេរិកនៅសប្តាហ៍ក្រោយ ដូចដែលវ៉ាក់សាំងរបស់ Pfizer និង BioNTech បានចាប់ផ្តើមនៅសប្តាហ៍នេះ៕

    អត្ថបទ៖ លីដា
    ប្រភព៖ CNN

    Share This Post: