ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    យុវជន​បែក​ថ្នាំ​ម្នាក់​យក​ម៉ាស៊ីន​កាត់ឈើ​មក​កាត់​ក​ខ្លួនឯង​បណ្តាល​អោយ​ស្លាប់​

    BY Khmernote Media July 2, 2018
    យុវជន​បែក​ថ្នាំ​ម្នាក់​យក​ម៉ាស៊ីន​កាត់ឈើ​មក​កាត់​ក​ខ្លួនឯង​បណ្តាល​អោយ​ស្លាប់​

    បាត់ដំបង​ ៖​ ករណី​អត្តឃាត​ដ៏​គួរ​អោយ​រន្ធត់​មួយ​បាន​កើតឡើង​ ដោយ​ យុវជន​ប្រើប្រាស់​គ្រឿងញៀន​ម្នាក់​បាន​បែក​ថ្នាំ​យក​ម៉ាស៊ីន​កាត់ឈើ​មក​កាត់​ក​ខ្លួនឯង​បណ្តាល​អោយ​ស្លាប់​ក្នុង​ថ្លុកឈាម​ នៅ​ចំណុច​ភូមិ​ អូរ​ល្មូ​ន​ ឃុំ​ផ្លូវ​មាស​ ស្រុក​រតន​មណ្ឌល​។​ ​លោក​វរសេនីយ៍ឯក​ សន​.​និល​ អធិការ​នគរបាល​ស្រុក​រតន​មណ្ឌល​ បានអោយ​ដឹង​ថា​ នៅ​ថ្ងៃ​សៅរ៍​ ០៣​រោច​ ខែ​បឋមាសាឍ​ ឆ្នាំច​ សំ​រឺ​ទ្ធិ​ស័ក​ ព​.​ស​ ២៥៦២​ ត្រូវ​នឹង​ថ្ងៃ​ទី​៣០​ ខែមិថុនា​ ឆ្នាំ​២០១៨​ វេលា​ម៉ោង​១៦​និង​៤២​នាទី​ មាន​ករណី​អត្តឃាត​មួយ​កើតឡើង​ ជន​រង​ គ្រោះ​ឈ្មោះ​ វ៉ា​ត​.​អ៊ុត​ ភេទ​ប្រុស​ អាយុ​ ២០​ឆ្នាំ​ រស់នៅ​ភូមិ​អូរ​ល្មូ​ន​ ឃុំ​ផ្លូវ​មាស​ ស្រុក​រតន​មណ្ឌល​ ដោយ​យក​ម៉ាស៊ីន​កាត់ឈើ​មក​ កាត់​ករ​ខ្លួនឯង​បណ្តាល​អោយ​ស្លាប់​ភ្លាមៗ​នៅ​កន្លែង​កើតហេតុ​។​

    ​ដោយ​ឆ្លង​តាម​ការ​ចុះ​ត្រួតពិនិត្យ​នៅ​កន្លែង​កើតហេតុ​ និង​សាកសព​ របស់​ជន​គ្រោះ​ឈ្មោះ​ វ៉ា​ត​.​អ៊ុត​ សមត្ថកិច្ច​អាច​សន្និដ្ឋាន​បាន​ថា​ជន​រង​ គ្រោះ​ពិតជា​បាន​ប្រើប្រាស់​គ្រឿងញៀន​ហើយ​យក​ម៉ាស៊ីន​កាត់ឈើ​មក​កាត់​ករ​ខ្លួនឯង​ស្លាប់​ពិតប្រាកដ​មែន​។​ ​បច្ចុប្បន្ន​សាកសព​ជន​រង​គ្រោះ​ត្រូវ​បាន​គ្រួសារ​យក​ទៅ​ធ្វើ​ពិធីបុណ្យ​ សព​តាម​ប្រពៃណី​ទំនៀមទំលាប់​ខ្មែរ​ ៕

    ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ

    Share This Post:
    MPO4D jitutoto mpo4d Mpoplay