ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    រថយន្តក្រុងមួយគ្រឿងដាច់ហ្វ្រាំងក្រឡាប់ និងបង្កឲ្យមនុស្ស ៤៤ នាក់ស្លាប់

    BY Khmernote Media July 3, 2018
    រថយន្តក្រុងមួយគ្រឿងដាច់ហ្វ្រាំងក្រឡាប់ និងបង្កឲ្យមនុស្ស ៤៤ នាក់ស្លាប់

    ឥណ្ឌា៖ យ៉ាងហោចណាស់មានមនុស្សចំនួន៤៤នាក់​បានស្លាប់នៅក្នុងហេតុការណ៍ក្រឡាប់រថយន្តក្រុងមួយ ដែលបានកើតឡើងនៅក្នុងរដ្ឋ Himalayan ក្រុង Uttarakhand ភាគខាងជើងប្រទេសឥណ្ឌា កាលពីម្សិលមិញនេះ។ បើយោងតាមអាជ្ញារនៅក្នុងតំបន់កើតហេតុ ខាងលើបានប្រាប់ក្រុមអ្នកសារព័ត៌មានថា ក្នុងរថយន្តក្រុងនេះមានផ្ទុកអ្នកដំណើរសរុបចំនួន៤៦​នាក់រួមជាមួយនឹងអ្នកបើកប​រម្នាក់ទៀតគឺផ្ទុកមនុស្សសរុបចំនួន ៤៧ នាក់ ហើយក្រោយជួបគ្រោះថ្នាក់មនុស្ស​ចំនួន ៤៤ នាក់បានស្លាប់ និង ៣ នាក់ទៀតរងរបួសធ្ងន់។

    គ្រោះថ្នាក់បានកើតឡើងគឺនៅពេល ដែលរថយន្តក្រុងនេះកំពុងតែបើកចុះពីជ្រលងភ្នំមួយ ហើយវាបានដាច់ហ្វាំ្រង និងក្រឡាប់ទៅក្នុងជ្រលងភ្នំតែម្តង។ សូមបញ្ជាក់ជូនថា ឥណ្ឌាជាប្រទេសមួយដែលមានគ្រោះថ្នាក់ចរាចរណ៍ច្រើន​ ហើយបើយោងតាមរបាយការណ៍ជាតិឥណ្ឌាបានបង្ហាញថាមានមនុស្សប្រមាណជា ១៥០,០០០ នាក់ ស្លាប់ដោយគ្រោះថ្នាក់ចរាចណ៍ក្នុងមួយឆ្នាំៗ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ msn

    Share This Post:
    MPO4D jitutoto mpo4d Mpoplay