ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    អង់គ្លេសនិយាយថាជំងឺ កូវីដ១៩ ដែលកំពុងចម្លងក្នុងប្រទេសខ្លួន គឺជាប្រភេទថ្មី ដែលឆ្លងលឿនជាងមុន

    BY autoadmin December 21, 2020
    អង់គ្លេសនិយាយថាជំងឺ កូវីដ១៩ ដែលកំពុងចម្លងក្នុងប្រទេសខ្លួន គឺជាប្រភេទថ្មី ដែលឆ្លងលឿនជាងមុន

    នាយករដ្ឋមន្រ្តីអង់គ្លេសលោក Boris Johnson បានជួបពិភាក្សាជាបន្ទាន់ជាមួយគណៈរដ្ឋមន្រ្តីរបស់លោកកាលពីថ្ងៃសៅរ៍កន្លងទៅនេះ ខណៈដែលទីប្រឹក្សាវិទ្យាសាស្ត្ររបស់រដ្ឋាភិបាលបាននិយាយថា ជំងឺ COVID-19 ប្រភេទថ្មីនៅអង់គ្លេសកំពុងមានការឆ្លងរីករាលដាលយ៉ាងឆាប់រហ័ស។ ប្រធានផ្នែកវេជ្ជសាស្រ្តអង់គ្លេសលោក Chris Whitty បាននិយាយថា ផ្អែកលើទិន្នន័យគំរូដំបូង និងអត្រានៃការកើនឡើងនៅភាគខាងត្បូងនៃប្រទេស ក្រុមអ្នកផ្តល់ប្រឹក្សាមេរោគរបស់រដ្ឋាភិបាលគិតថា មេរោគថ្មីអាចរីករាលដាលយ៉ាងឆាប់រហ័សជាងមុន។

    គាត់បានបន្ថែមថាមិនមានភ័ស្តុតាងបច្ចុប្បន្ន ដែលបង្ហាញថាប្រភេទថ្មីគឺមានគ្រោះថ្នាក់ជាង ឬវាប៉ះពាល់ដល់វ៉ាក់សាំង និងការព្យាបាលបច្ចុប្បន្ននោះទេ។ លោក Whitty បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖«យើងបានជូនដំណឹងដល់អង្គការសុខភាពពិភពលោក និងកំពុងបន្តវិភាគទិន្នន័យដែលមាន ដើម្បីកែលម្អការយល់ដឹងរបស់យើង»។ ជំងឺ COVID-19 ប្រភេទថ្មីនេះត្រូវបានគេឃើងចម្លងនៅតំបន់ភាគខាងត្បូង និងភាគអាគ្នេយ៍នៃប្រទេសអង់គ្លេស។

    បច្ចុប្បន្នទីក្រុងឡុងដ៍មានអត្រាករណីខ្ពស់បំផុត ខណៈនៅភាគខាងត្បូងនៃប្រទេសកំពុងដាក់ការរឹតត្បឹតខ្ពស់បំផុតកម្រិត ៣ កាលពីថ្ងៃសៅរ៍។ កម្រិតទី៣ នេះគឺប្រជាជនមិនអាចធ្វើទំនាក់ទំនងក្នុងផ្ទះបានទេ ហើយភោជនីយដ្ឋាន និងហាងស្រា អាចផ្តល់សេវាកម្មដឹកដល់ផ្ទះតែប៉ុណ្ណោះ ប៉ុន្តែយ៉ាងណាហាងមួយចំនួននៅតែបើកដំណើរការដដែល។

    ការពិតទៅរដ្ឋាភិបាលគ្រោងនឹងបន្ធូរបន្ថយការរឹតត្បិតចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៧ ខែធ្នូ ដើម្បីអនុញ្ញាតឱ្យប្រជាជនធ្វើដំណើរ និងអបអរបុណ្យណូអែល ជាមួយក្រុមគ្រួសារនិងមិត្តភក្តិ ប៉ុន្តែការបន្ធូរបន្ថយនេះបង្កឱ្យមានការព្រួយបារម្ភកាន់តែខ្លាំងឡើង ដោយសារតែការឆ្លងកំពុងតែកើនឡើងនៅកន្លែងជាច្រើន៕

    អត្ថបទ៖ លីដា
    ប្រភព៖ India Times

    Share This Post: