ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ទឹកចិត្តគ្រូបង្រៀន! លោកគ្រូម្នាក់សុខចិត្តយកកុំព្យូទ័រទៅបូកសរុបពិន្ទុប្រឡងសិស្សនៅក្នុងមន្ទីរពេទ្យ រហូតដល់ដង្ហើមចុងក្រោយរបស់គាត់

    BY autoadmin December 23, 2020
    ទឹកចិត្តគ្រូបង្រៀន! លោកគ្រូម្នាក់សុខចិត្តយកកុំព្យូទ័រទៅបូកសរុបពិន្ទុប្រឡងសិស្សនៅក្នុងមន្ទីរពេទ្យ រហូតដល់ដង្ហើមចុងក្រោយរបស់គាត់

    សារព័ត៌មាន World of Buzz បានចុះផ្សាយនូវអត្ថបទដ៏គួរឲ្យក្តួកក្តុលមួយដែលបានបង្ហាញថា មានលោកគ្រូបង្រៀនម្នាក់សុខចិត្តយកកុំព្យូទ័រទៅបំពេញការដល់លើគ្រែក្នុងមន្ទីរពេទ្យ ហើយគាត់បានបន្តការងាររហូតដល់ដង្ហើមចុងក្រោយនៃជីវិតរបស់គាត់តែម្តង។ លោកគ្រូដែលមានទឹកចិត្តគួរឲ្យគោរពរូបនេះមានឈ្មោះថា Alejandro Navarro តែគេមិនបានដឹងច្បាស់ថា គាត់បង្រៀនមុខវិជ្ជាអ្វី និងនៅសាលាណាមួយនោះទេ។

    តាមរយៈសារលើគណនី Facebook មានឈ្មោះថា “Sandra A. Venegas” ដែលត្រូវជាកូនបង្កើតលោកគ្រូបង្រៀនម្នាក់នេះបានឲ្យដឹងថា លោកគ្រូ Alejandro Navarro មានជំងឺត្រូវបញ្ជូនទៅមន្ទីរពេទ្យជាបន្ទាន់ទាំងដែលរូបគាត់ត្រូវមានកិច្ចការសាលាសំខាន់មួយមិនទាន់បានធ្វើចប់នៅឡើយ នោះគឺការបូកសរុបពិន្ទុប្រលងចុងក្រោយរបស់កូនសិស្សគាត់។ បើគាត់មិនបានធ្វើកិច្ចការនេះទេ កូនសិស្សប្រាកដជាមិនបានដឹងពីលទ្ធផលនៃការសិក្សារបស់ពួកគេថា ជាប់ ធ្លាក់ ឬបានពិន្ទុអាក្រក់ ល្អ យ៉ាងណានោះទេ​ ដូចនេះហើយទើបត្រូវបញ្ចប់ការងារមួយនេះឲ្យខានតែបានបើទោះជាគាត់កំពុងតែសម្រាកព្យាបាលជំងឺនៅក្នុងមន្ទីរពេទ្យក៏ដោយ។ គណនី Facebook ខាងលើបានបញ្ជាក់ថា ការងារសាសាមួយនេះគឺជាកិច្ចការចុងក្រោយបង្អស់ដែលលោកគ្រូ Alejandro Navarro បាន​ធ្វើដោយយកចិត្តទុកដាក់បំផុតមុនពេលដែលគាត់ត្រូវលាចាកលោកនេះទៅ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ World of Buzz

    Share This Post: