ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ប្រធានអ្នកវិទ្យាសាស្ត្ររបស់ WHO បញ្ជាក់ថាវីរុសកូវីដ១៩ ទម្រង់ថ្មី គ្មានអ្វីដែលប៉ះពាល់ដល់ការប្រើប្រាស់វ៉ាក់សាំង ឬរបៀបនៃការព្យាបាលនោះទេ

    BY autoadmin December 22, 2020
    ប្រធានអ្នកវិទ្យាសាស្ត្ររបស់ WHO បញ្ជាក់ថាវីរុសកូវីដ១៩ ទម្រង់ថ្មី គ្មានអ្វីដែលប៉ះពាល់ដល់ការប្រើប្រាស់វ៉ាក់សាំង ឬរបៀបនៃការព្យាបាលនោះទេ

    អង្គការសុខភាពពិភពលោកកំពុងវិភាគទៅលើជំងឺ COVID-19 ប្រភេទថ្មី ដែលត្រូវបានគេរកឃើញថា កំពុងរីករាលដាលនៅក្នុងចក្រភពអង់គ្លេស។ លោក Tedros Adhanom Ghebreyesus អគ្គនាយកអង្គការសុខភាពពិភពលោកបានថ្លែងទៅកាន់ក្រុមអ្នកយកព័ត៌មានកាលពីថ្ងៃច័ន្ទថា៖«ចក្រភពអង់គ្លេសបានរាយការណ៍ពីការប្រភេទជំងឺថ្មីដែលកាន់តែងាយស្រួលឆ្លង ប៉ុន្តែមិនមានភស្តុតាងដែលបង្ហាញថា វាទំនងជាបង្កឱ្យមានជំងឺធ្ងន់ធ្ងរ ឬមរណភាពទេ»។ WHO បាននិយាយថា ប្រភេទថ្មីនេះគឺដូចគ្នានៅក្នុងប្រទេសអូស្ត្រាលី អ៉ីស្លង់ អ៉ីតាលី ហូឡង់ និងដាណឺម៉ាក។

    ក្នុងនោះលោកស្រី Maria Van Kerkhove មន្រ្តីបច្ចេកទេសរបស់អង្គការសុខភាពពិភពលោក ដែលទទួលបន្ទុកការឆ្លើយតបនឹងមេរោគឆ្លងបាននិយាយថា ឥឡូវនេះអ្នកវិទ្យាសាស្ត្រកំពុងពិនិត្យមើលការឆ្លើយតបនៃអង្គបដិប្រាណរបស់រាងកាយចំពោះវីរុសថ្មីនេះ។ ចំណែកប្រធានអ្នកវិទ្យាសាស្ត្ររបស់អង្គការសុខភាពពិភពលោកលោកស្រី Soumya Swaminathan ក៏បាននិយាយដែរថា ការផ្លាស់ប្តូរមួយចំនួននៃជំងឺ COVID-19 ប្រភេទថ្មីនេះត្រូវបានកត់គេសម្គាល់ ប៉ុន្តែគ្មានអ្វីដែលប៉ះពាល់ដល់ការប្រើប្រាសថ្នាំ វ៉ាក់សាំង ឬរបៀបនៃការព្យាបាលនោះទេ ពោលគឺអាចប្រើវ៉ាក់សាំង និងការព្យាបាលដូចជំងឺ COVID-19 ទូទៅ៕

    អត្ថបទ៖ លីដា
    ប្រភព៖ NHK

    Share This Post: